ឯកឧត្តម ហ៊ុន ម៉ានី អំពាវនាវដល់ប្រជាពលរដ្ឋជួយលើកទឹកចិត្តដល់កងទ័ព និងជឿជាក់​លើ​រាជ​រដ្ឋាភិបាល

2025/06/11 07:03:28 pm        295

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជនកម្ពុជា បានថ្លែងសារអំពាវនាវដល់ប្រជាពលរដ្ឋលើកទឹកចិត្តដល់កងទ័ព និង​ជឿជា​ក់មកលើរាជរដ្ឋាភិបាលក្នុងការដោះស្រាយវិវាទព្រំដែនកម្ពុជា-ថៃ។

ការ​ថ្លែង​របស់​ឧបនាយករដ្ឋមន្រ្តីយ៉ាងដូច្នេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១១ខែមិថុនានេះ ក្នុង​ពិធី​ជួប​សំណេះ​សំណាល​សួរ​សុខទុក្ខ និងប្រគល់អំណោយ​របស់​សហ​ភាព​សហព័ន្ធ​យុវជន​កម្ពុជា​ជូន​ដល់​កងទ័ព ស្ថិតនៅខេត្តព្រះវិហារ។

នៅក្នុងពិធីឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី បានថ្លែងបន្តថា ក្នុង​នាម​ប្រជា​ពលរដ្ឋ​ខ្មែរ​ស្រលាញ់​ទឹក​ដី​របស់​ប្រទេសយើង គឺត្រូវតាមដានស្ថានការព្រំដែនកម្ពុជា-ថៃ គ្រប់កាលៈទេសៈ និង​គាំទ្រ​លើ​ចំណាត់​ការណ៍​ទាំង​បី​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ព្រំដែន​ជា​មួយ​ភាគី​ថៃ ដែលក្នុងនោះរួមមាន៖ ការទូត ច្បាប់ និងយោធា។

សម្រាប់ ស្បៀង សម្ភារៈ និងថវិកា ដែលសហភាពសហព័ន្ធយុវជនកម្ពុជាទទួលបានពីសមាជិក សមាជិកា ស.ស.យ. វិស័យឯកជន សាធារណជន និងអង្គភាពពាក់ព័ន្ធនានា ជូនកងទ័ព និង​គ្រួសារ​កង​ទ័ព​នៅថ្ងៃនេះ មានថវិកាចំនួន ១៨០ ០០០$ (ដប់ប្រាំបីម៉ឺនដុល្លារ) និង​គ្រឿង​ឧបភោគបរិភោគ​ និងសម្ភារៈប្រើប្រាស់ជាច្រើនទៀត។

ជា​ការ​កត់​សំគាល់ ស.ស.យ.ក. បានធ្វើចលនាស្ម័គ្រចិត្តចូលរួមរៃអង្គាសថវិកា និង​សម្ភារៈ​ជូន​ដល់​វីរ​កង​ទ័ព​ដែល​បង្ហាញពីការគាំទ្រ ដល់វីរយុទ្ធជន​ដែល​កំពុង​ឈរ​ជើង​ការពារ​ជាតិ​នៅខ្សែ​បន្ទាត់​ព្រំដែន។ គំនិតផ្តួច​ផ្តើមនេះ បានអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរ មិនថាព្រះសង្ឃ សាស​និក​ឥស្លាម ​គ្រឹះស្ថានឧត្តមសិក្សា វិស័យឯកជន កីឡាករ កីឡាការិនី ជាពិសេស​បង​ប្អូន​ជា​កីឡាករ​ប៉ារ៉ា​ឡាំពិក​ សិល្បករ សិល្បការិនី សិស្ស និស្សិត ឬមហាជនទូទៅនានា បាន​បង្ហាញ​ពី​មនោ​សញ្ចេតនា​ជ្រាល​ជ្រៅ​ក្នុង​នាមជាខ្មែរ ដោយបង្ហាញពីទឹកចិត្ត ឆន្ទៈ និង​ក្ដី​ស្រលាញ់​ដ៏​ធំធេង​របស់​ប្រជាជន​ខ្មែរ ក្រោមស្មារតី«ជួយយកអាសារគ្នា រួមគ្នា ដើម្បីកម្ពុជាឆ្លងផុតវិបត្តិ»៕ អត្ថបទ៖ទូច សោភ័ណ

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        163
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        153
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        104

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន

2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm