នាង Thunberg ចោទអ៊ីស្រាអែល ពីបទចាប់ជំរិត បន្ទាប់ពីទូកដឹកជំនួយទៅហ្កាហ្សា ត្រូវបានស្ទាក់ចាប់

2025/06/11 07:09:26 pm        117

សកម្មជនជនជាតិស៊ុយអែត នាង Greta Thunberg កាលពីថ្ងៃអង្គារ ទី១០ មិថុនា បានចោទអ៊ីស្រាអែលថាបាន «ចាប់ជំរិត នៅក្នុងដែនទឹកអន្តរជាតិ ហើយឲ្យយើងប្រឆាំងឆន្ទៈរបស់យើងចំពោះអ៊ីស្រាអែល» បន្ទាប់ពីកងកម្លាំងសន្តិសុខបានស្ទាក់ចាប់ទូកដែលកំពុងដឹកជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្កាហ្សា។

នាង Thunberg អាយុ២២ ឆ្នាំ បានប្រាប់អ្នកសារព័ត៌មាននៅពេលទៅដល់អាកាសយានដ្ឋាន Charles de Gaulle ក្នុងទីក្រុងប៉ារីស ថា «នេះគឺជាការរំលោភបំពានលើសិទ្ធដោយចេតនាមួយផ្សេងទៀត ដែលត្រូវបានបន្ថែមទៅក្នុងបញ្ជីនៃការរំលោភបំពានរាប់មិនអស់ ដែលអ៊ីស្រាអែលកំពុងប្រព្រឹត្ត»។

នាង បានសង្កត់ធ្ងន់ថា បទពិសោធន៍ផ្ទាល់ខ្លួនរបស់នាងគឺ «គ្មានអ្វីប្រៀបធៀបបានទៅនឹងអ្វីដែលពលរដ្ឋប៉ាឡេស្ទីនកំពុងឆ្លងកាត់នោះទេ» ក្នុងចំណោមមនុស្ស១២នាក់នៅលើទូក Madleen ដែលដឹកស្បៀងអាហារ និងគ្រឿងផ្គត់ផ្គង់សម្រាប់តំបន់ហ្កាហ្សា សកម្មជនជនជាតិបារាំង៥នាក់ត្រូវបាននាំខ្លួនទៅកាន់មន្ទីរឃុំឃាំង បន្ទាប់ពីពួកគេ បានបដិសេធមិនព្រមចាកចេញពីអ៊ីស្រាអែល ដោយស្ម័គ្រចិត្ត។

ប៉ុន្តែនាង Thunberg ដែលល្បីល្បាញជាសកម្មជនសិស្សសាលាប្រឆាំងបម្រែបម្រួលអាកាសធាតុ និងព្យាយាមជៀសវាងការជិះយន្តហោះ ដោយសារតែផលប៉ះពាល់បរិស្ថាន ត្រូវបាននិរទេសដោយអ៊ីស្រាអែល តាមជើងហោះហើរពាណិជ្ជកម្មរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិ El Al ឆ្ពោះទៅកាន់ទីក្រុងប៉ារីស។

នាង Thunberg បាននិយាយថា «នេះពុំមែនជារឿងពិតនោះទេ។ រឿងពិត គឺមានការប្រល័យពូជសាសន៍នៅហ្កាហ្សា និងភាពអត់ឃ្លានជាប្រព័ន្ធ»។ ក្រុមសិទ្ធិមនុស្សជាច្រើន រួមទាំងអង្គការលើកលែងទោសអន្តរជាតិ បានចោទប្រកាន់អ៊ីស្រាអែលពីបទប្រល័យពូជសាសន៍ប្រឆាំងពលរដ្ឋប៉ាឡេស្ទីននៅក្នុងតំបន់ហ្កាហ្សា ប៉ុន្តែអ៊ីស្រាអែល បានច្រានចោលទាំងស្រុងនូវការចោទប្រកាន់ទាំងនេះ។

អត្ថបទដែលទាក់ទង

ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1
ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន

2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm