ចិន៖ ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញអំប្រ៊ីយ៉ុងដាយណូស័រ ដែលមានទម្រង់ពេញលេញយ៉ាងកម្រនៅក្នុងស៊ុតហ្វូស៊ីលដាយណូស័រ ហៀបនឹងញាស់ដែលមានអាយុកាលពី ៦៦លានឆ្នាំមុន។ ដែលកំពុងលាក់ខ្លួននៅក្នុងស៊ុតយ៉ាងកម្រ និងយ៉ាងល្អហៀបនឹងញាស់ដែលមានអាយុកាលយ៉ាងហោចណាស់ ៦៦លានឆ្នាំ។

អំប្រ៊ីយ៉ុងដែលមានឈ្មោះថា ‘Baby Yingliang’ ត្រូវបានរកឃើញនៅក្នុងថ្មសម័យកាល Cretaceous ចុងក្រោយក្នុងទីក្រុង Ganzhou របស់ប្រទេសចិនភាគខាងត្បូង និងស្ថិតក្នុងអំបូរដាយណូស័រគ្មានធ្មេញ Theropod ឬអំបូរដាយណូស័រស្លាប ឬដាយណូស័របក្សី Oviraptorosaur។ ក្រុមអ្នកជំនាញបាននិយាយថា នេះគឺជាអំប្រ៊ីយ៉ុងមួយក្នុងចំណោមអំប្រ៊ីយ៉ុងដាយណូស័រ ដែលរក្សាបាននូវសណ្ឋានដើមស្ទើរទាំងស្រុងដែលមិនធ្លាប់បានរកឃើញ និងជួយបង្ហាញពីគន្លឹះនៃទំនាក់ទំនងសំខាន់រវាងឥរិយាបថសត្វស្លាបសម័យបច្ចុប្បន្ន និងដាយណូស័រ។ លោកសាស្ត្រាចារ្យ Steve Brusatte មកពីសកលវិទ្យាល័យ Edinburgh របស់ស្កុតឡិន ជាផ្នែកមួយនៃក្រុមស្រាវជ្រាវបាននិយាយថា អំប្រ៊ីយ៉ុងដាយណូស័រនៅក្នុងស៊ុតនេះគឺជាហ្វូស៊ីលមួយ ក្នុងចំណោមហ្វូស៊ីលដ៏ស្រស់ស្អាតបំផុតជាច្រើន ដែលលោកមិនធ្លាប់បានឃើញ។
ក្រុមអ្នកវិទ្យាសាស្ត្រមកពីសកលវិទ្យាល័យ Birmingham និងសកលវិទ្យា China University of Geosciences ក្នុងទីក្រុងប៉េកាំងបានរកឃើញអាកប្បកិរិយារបស់ ‘Baby Yingliang’ ដែលត្រូវបានគេស្គាល់ថា ជាអំយ៉ុងដាយណូស័រ។ ក្បាលរបស់វាផ្កាប់ចុះទៅក្រោមខ្លួន ជើងបទចូលក្នុង ហើយខ្នងកោងបទចូលប្រលោះជើងនៅក្នុងស៊ុត៕
អត្ថបទ៖ សុខមាន