រដ្ឋមន្ត្រីវប្បធម៌ អញ្ជើញបើកសិក្ខាសាលាស្តីពី«អនាគតគោលនយោបាយឧស្សាហកម្មវប្បធម៌ និងច្នៃប្រតិដ្ឋកម្ពុជា»

2025/06/11 07:31:08 pm        224

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាន​អញ្ជើញ​ជា​អធិបតី ក្នុងពិធីបើកសិក្ខាសាលាស្តីពី អនាគតគោលនយោបាយឧស្សាហកម្មវប្បធម៌ និង​ច្នៃប្រតិដ្ឋកម្ពុជា, នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥នេះ។

សិក្ខាសាលា “អនាគតគោលនយោបាយឧស្សាហកម្មវប្បធម៌ និងច្នៃប្រតិដ្ឋកម្ពុជា” មាន​ការ​អញ្ជើញ​ចូល​រួមពីឯកឧត្តម Sardar Umar Alam តំណាងយូណេស្កូប្រចាំកម្ពុជា ឯកឧត្តម លោក​ជំទាវ ឯកអគ្គរដ្ឋទូត លោក លោកស្រី តំណាងស្ថានទូតនានាប្រចាំកម្ពុជា ឯកឧត្តម លោកជំទាវ ដែល​អញ្ជើញមកពីក្រសួង-ស្ថាប័ននានា។

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានថ្លែងថា ក្នុងនិន្នាការ នៃការគិតគូអំពី​សេដ្ឋកិច្ច​នា​ពេល​បច្ចុប្បន្ន គឺតាំងតែពីមុនការរីករាលដាល នៃជំងឺកូវីដ-១៩មកម៉្លេះ បណ្តា​ប្រទេស​មួយ​ចំនួន​លើ​ពិភពលោកបានយកចិត្តទុកដាក់លើកកម្ពស់សេដ្ឋកិច្ចជាតិរបស់ខ្លួនមួយផ្នែក ដោយ​ផ្តោត​ទៅ​លើ “សេដ្ឋកិច្ចដែលកើតចេញពីការច្នៃប្រតិដ្ឋបង្កើតថ្មី (Creative Economy)” ហើយ​ដែល​ក្នុង​សេដ្ឋកិច្ចផ្នែកនេះ ឧស្សាហកម្មវប្បធម៌ និងច្នៃប្រតិដ្ឋ (Cultural and Creative Industries) ជាស្នូលមួយយ៉ាងសំខាន់។ កន្លងមកកម្ពុជា ក៏បានគិតគូលើការងារនេះដែរ ដោយ​មាន​ការ​ជួយ​ជ្រោម​ជ្រែង​ពីបណ្តាប្រទេសជាមិត្ត និង ដៃគូ ជាពិសេសអង្គការយូណេស្កូ បាន​រៀបចំ​ជា ​“គោលនយោបាយជាតិស្តីពីវិស័យវប្បធម៌” មួយ ហើយ​ដែល​ទទួល​បាន​ការ​អនុម័ត​ដោយ​រាជ​រដ្ឋាភិបាល​កម្ពុជា កាលពីឆ្នាំ២០១៤កន្លងទៅ។

ជាបន្តបន្ទាប់ រាជរដ្ឋាភិបាល​ក៏​បាន​ដាក់​ចេញ​ និង​អនុវត្ត​នូវ​គោលនយោបាយជាតិ និងយុទ្ធសាស្ត្រអាទិភាពមួយចំនួន ហើយ​ក៏​ទទួល​បាន​ផ្លែផ្កា​ជា​បណ្តើរ​ៗ ជាច្រើនមកហើយដែរ។ ទោះជាការអនុវត្តមានដំណើរទៅមុខជាបន្តបន្ទាប់យ៉ាងណាក៏ដោយ ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ​ដែល​ជា​សេនាធិការផ្នែកវប្បធម៌របស់រាជរដ្ឋាភិបាល យល់ឃើញថា ដើម្បី​ទទួល​បាន​ប្រសិទ្ធភាព និង​ប្រសិទ្ធផលខ្ពស់ក្នុងការអនុវត្តគោលនយោបាយជាតិស្តីពីវិស័យវប្បធម៌ គួរគិត គូជា​ចាំ​បាច់អំពីគោលនយោបាយដែលបានដាក់ចេញកាលពីឆ្នាំ២០១៤កន្លងមក ហើយ​កំណត់​ឲ្យ​បាន​ច្បាស់អំពីនិយមន័យ (ដូចជា អ្វីទៅជា “ឧស្សាហកម្មវប្បធម៌”? អ្វីទៅជា “ឧស្សាហកម្ម​ច្នៃ​ប្រតិដ្ឋ”?) កំណត់ឲ្យបានច្បាស់នូវវិសាលភាពវិស័យ និងដាក់ចេញ​គោល​នយោបាយ​ជាតិ​ស្តីពី​ឧស្សាហកម្ម​វប្បធម៌ និងច្នៃប្រតិដ្ឋកម្ពុជា។ ដើម្បីឈានទៅដល់ការ សម្រេចបាននូវ​ការ​ដាក់​ចេញ​នូវ​គោល​នយោបាយជាតិនេះ ក្រសួងយល់ថា កិច្ចសហប្រតិបត្តិការរវាងក្រសួងពាក់ព័ន្ធ ដៃគូ​អភិវឌ្ឍ​ជាតិ និងអ​ន្តរជាតិ បណ្តាប្រទេសជាមិត្ត គឺជាកត្តាសត្យានុម័ត មិនអាចខ្វះបានទេ។

បើតាមលោកជំទាវ ប៉ែន មុនីមករា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថា ក្នុង​គោលនយោបាយរបស់រាជរដ្ឋាភិបាល ផ្តោតទៅលើយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១។ ក្នុង​យុទ្ធសាស្រ្តបញ្ចកោណ បានចង្អុលបង្ហាញឲ្យគ្រប់វិស័យទាំងអស់ គិតគូរ​លំអិត​អំពី​ពិពិធកម្ម​សេដ្ឋកិច្ច។ កន្លងមក ក្នុងវិស័យវប្បធម៌ គឺយើងគិតថាមានតែការងារលើកស្ទួយ អភិរក្ស និង​អភិវឌ្ឍ​វប្បធម៌​។

ក្នុងន័យនេះ លោកជំទាវបណ្ឌិតសភាចារ្យ យល់ថា​សិក្ខា​សាលា​របស់​យើង​ពិត​ជា​មាន​សារ​សំខាន់​ជា​គន្លឹះ​ដែលអាចឲ្យយើងទទួលបានការចែករំលែកបទពិសោធន៍ល្អៗពីគ្រប់មជ្ឈដ្ឋាន ជា​ពិសេស​ពី​បទពិសោធន៍ ល្អៗនៃដៃគូជាតិ និងអន្តរជាតិ​ដែល​ជា​ចំណែក​យ៉ាង​សារ​សំខាន់​ក្នុង​ការ​រៀបចំ​គោល​នយោយបាយឧស្សាហកម្មវប្បធម៌ និងច្នៃប្រឌិដ្ឋកម្ពុជា។ សិក្ខាសាលារបស់យើង នឹង​ក្លាយ​ជា​វេទិកាស្វែងយល់ពីគ្នាទៅវិញទៅមក ពិសេសគឺគោលនយោបាយ និងវិធានការណ៍ នានា​ដែល​មាន​ស្រាប់​នៅ​តាមបណ្តាក្រសួងពាក់ព័ន្ធ ហើយក៏ជាឱកាសឲ្យយើងអាចពិនិត្យ មើល​លទ្ធភាព​ធ្វើ​ការ​រួម​គ្នា​ក្នុងគោលដៅ ដើម្បីកិត្យានុភាព និងអត្តសញ្ញាណជាតិផង និងដើម្បីកំណើនសេដ្ឋកិច្ច និង​សុខ​មាលភាពសង្គមផង៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        123
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm