ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ៨ឧសភា២០២៥ ខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម នៅខេត្តតាកែវ

2025/06/11 08:05:00 pm        143

ខេត្តតាកែវ៖ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ នៅសួនច្បារ​មុខ​សាល​មហោ​ស្រព​ខេត្ត​តាកែវ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ប្រធាន​ក្រុមកា​រងារ​រាជ​រដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ និងជាប្រធាន​កិត្តិយស​នៃ​សាខា​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ត​តាកែវ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១៦២ ៨ ឧសភា ២០២៥ ទិវា​ពិភព​លោក​កាក​បាទ​ក្រហម និងអឌ្ឍចន្ទក្រហម នៅខេត្តតាកែវ ក្រោមមូលបទ “រួមគ្នាស្ម័គ្រចិត្ត​ដើម្បី​សហគមន៍​មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ” នៃសាខាកាកបាទ​ក្រហម​កម្ពុជា​ខេត្តតាកែវ​។ ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី ដែល​​ជា​អនុប្រធាន សមាជិក សមាជិកា នៃសាខាកាកបាទក្រហមខេត្តតាកែវ និងសប្បុរជន ជា​ច្រើន​កុះករ។

ថ្លែងក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ទិវានេះប្រារព្ធ​​ធ្វើ​ឡើង​ក្នុង​គោល​ដៅ​រួម​ចំណែក​លើក​ទឹកចិត្តខ្ពស់ដល់កិច្ចសហប្រតិបត្តិការនានាក្នុងបុព្វហេតុមនុស្សធម៌ ជាពិសេស​ការ​ជួយ​សំរាល​ទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ ដែលទទួលរងហានិភ័យពីគ្រោះមហន្តរាយ និ​ង​គ្រោះអាសន្ននានាជាយថាហេតុ ហើយកំពុងត្រូវការជំនួយមនុស្សធម៌។ ឯកឧត្តមរដ្ឋមន្ត្រី បាន​បន្ថែម​ថា ការប្រារព្ធពិធីនាពេលនេះ មិនត្រឹមតែជាការអបអរសាទរប៉ុណ្ណោះទេ ប៉ុន្តែ​ជា​ការ​បង្ហាញ​ឱ្យ​ប្រជាជន​ក្នុង​ខេត្តតាកែវបានយល់ និងជ្រួតជ្រាបកាន់តែច្បាស់បន្ថែមទៀត អំពីសកម្មភាព​មនុស្ស​ធម៌ និងបញ្ហាប្រឈមជាសកល ដែលបានក្លាយជាក្តីកង្វល់រួមនៃចលនាកាកបាទក្រហម និង​អឌ្ឍចន្ទក្រហម ហើយចាំបាច់ត្រូវរួបរួមគ្នាគិតគូរ និងរកដំណោះ​ស្រាយ​បន្ទាន់​សម្រាប់​ការ​ជួយ​សង្រ្គោះ​​ជន​រង​គ្រោះឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធិភាព។ ចំពោះខេត្តតាកែវ កិច្ចការទាំង​នេះ​គឺ​ជា​ការរួម​ចំណែកយ៉ាង​ប្រទាក់ក្រឡាគ្នារវាងសាខាកាកបាទក្រហម និង​អាជ្ញាធរ​ខេត្ត​គ្រប់​លំដាប់​ថ្នាក់ ដើម្បីឆ្លើយតបបានទាន់ពេលវេលានូវបញ្ហានិងគ្រោះអាសន្ននានា ដែលប្រជាជន​បាន​ជួប​ទុក្ខ​លំបាក។

លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងកោតសរសើរ ព្រមទាំងអំពាវនាវដល់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ជាសប្បុរសជនជាតិ-អន្តរជាតិ បន្តចូលរួមចំណែកនិងផ្តល់ការគាំទ្រ ទាំងស្មារតី សម្ភារៈ និងថវិកាដល់ចលនានិងសកម្មភាពរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ ដើម្បីបន្តសកម្មភាពមនុស្សធម៌ជូនប្រជាពលរដ្ឋ៕

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm