ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង ដឹកនាំក្រុមការងារចុះពិនិត្យវាយតំលៃលើការងារថែទាំផ្លូវចំនួន២ខ្សែ ក្នុងខេត្តពោធិ៍សាត់

2025/06/11 09:47:08 pm        162

ពោធិ៍សាត់៖ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ តំណាង​ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញ​ដឹក​នាំ​គណៈ​កម្មាធិការ​អន្តរ​ក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយ​សហការ​ជាមួយ​មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បានធ្វើការចុះត្រួតពិនិត្យ និងវាយ​តម្លៃ​បញ្ចប់​សុពល​ភាព លើការងារថែទាំខួបផ្លូវក្រាលល្បាយក្រួសចំនួន០២ខ្សែក្នុងខេត្តពោធិ៍សាត់ ប្រវែង​សរុ​ប១០៣០០ម៉ែត្រ ទទឹង៥ម៉ែត្រ និងសាងសង់លូមូលមុខមួយចំនួន០៣កន្លែង និង​លូ​មុខ​ពីរ​ចំនួន០២កន្លែង ស្ថិតក្នុងឃុំព្រងិល នៃស្រុកភ្នំក្រវាញ និង សង្កាត់រលាប សង្កាត់ចំរើនផល នៃ​ក្រុងពោធិ៍សាត់ ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង មានប្រសាសន៍លើកឡើងថា បន្ទាប់ពី​ផ្លូវ​ទាំង​០២​ខ្សែ​នេះ ត្រូវបានស្ថាបនារួចរាល់ ការងារថែទាំពិត​ជា​មាន​សារៈ​សំខាន់​បំផុត​ដើម្បី​ធានា​អោយ​ផ្លូវ​ប្រើ​ប្រាស់​បានយូរអង្វែង បម្រើដល់ការធ្វើដំណើរនិងដឹកកសិផល របស់ប្រជាពលរដ្ឋ ជា​ប្រយោជន៍​រួម ។ ហើយការងារថែទាំផ្លូវចំនួន០២ខ្សែនេះ គឺប្រើប្រាស់ថវិកា​របស់រា​ជរ​ដ្ឋាភិបាល​កម្ពុជា​ តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ និងអនុវត្តន៍​គម្រោង​ដោយ​មន្ទីរ​អភិវឌ្ឍន៍​ជន​បទ​ខេត្ត​ពោធិ៍សាត់ ។ ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋលេខាធិការ សូមអោយអាជ្ញាធរមូលដ្ឋាន និង​បង​ប្អូន​ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវ ត្រូវចូលរួមក្នុងការថែរក្សាផ្លូវទាំងនេះ ដើម្បីការ​ប្រើប្រាស់​បាន​យូរ​អង្វែង ជាប្រយោជន៍រួម ជាពិសេសកុំចាក់ដីលុបផ្លូវទឹកនៅតាមសងខាងផ្លូវ ហើយនិង​ការ​ដឹក​ជញ្ជូន​លើសទំងន់កំណត់ជាដើម ព្រោះការស្ថាបនាកសាង និងជួសជុលផ្លូវ រដ្ឋត្រូវចំណាយ​ថវិកា​ជា​ច្រើនដូចនេះ គ្រប់ភាគីពាក់ព័ន្ធត្រូវចូលរួមថែរក្សាទាំងអស់គ្នា ។ បន្ទាប់ពីធ្វើការ​ចុះ​ត្រួត​ពិនិត្យ​ដោយផ្ទាល់រួចមក លទ្ធផលជារួម គណៈកម្មាធិការអន្តរក្រសួងបានឯកភាព ទទួលយក​ការ​ងារ​ខាង​លើ ដោយផ្អែកទៅតាមបទដ្ឋានបច្ចេកទេស និងគុណភាពផ្លូវមានភាពល្អប្រសើរ អាច​បម្រើ​ការ​ធ្វើ​ចរាចរណ៍បានដោយរលូន៕ អត្ថបទ៖ ពៅ ភីរុណ

អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        61
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        44
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        232

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm