ប្រភពសន្តិសុខមួយ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានស៊ីនហួថា កងកម្លាំងសន្តិសុខយេម៉ែន បានជួយ សង្គ្រោះជនអន្តោប្រវេសន៍អាហ្វ្រិកចំនួន ១៧៧នាក់ ក្នុងនោះមានស្រ្តីរាប់សិបនាក់ ពីក្រុមជួញដូរមនុស្ស នៅក្នុងតំបន់ Bab al-Mandab តាមបណ្តោយឆ្នេរសមុទ្រ Red Sea របស់ប្រទេសយេម៉ែន កាលពីថ្ងៃចន្ទ។

ប្រភពសន្តិសុខដែលបានសុំមិនបញ្ចេញឈ្មោះ បាននិយាយថា កងកម្លាំងរដ្ឋាភិបាល បានដោះលែងជនអន្តោប្រវេសន៍ ដែលភាគច្រើនជាជនជាតិអេត្យូពី ពីបណ្តាញរត់ពន្ធមួយ ដែលប្រតិបត្តិការនៅក្នុងស្រុកឆ្នេរសមុទ្រ Dhubab ក្នុងខេត្ត Taiz មានចម្ងាយប្រហែល ២៥៦គីឡូម៉ែត្រ ភាគនិរតីនៃទីក្រុងSanaa។

ប្រភពដដែលបានបន្ថែមថា ការជួយសង្គ្រោះនេះ គឺជាផ្នែកមួយនៃប្រតិបត្តិការសន្តិសុខយ៉ាងទូលំទូលាយដែលលាតសន្ធឹងពីច្រកសមុទ្រ Bab al-Mandab ក្នុង Taiz ទៅកាន់តំបន់ឆ្នេរ Ras al-Arah ក្នុងខេត្ត Lahj ដែលនៅជិតខាង។
យោងតាមប្រភពបានឲ្យដឹងថា បណ្តាញរត់ពន្ធដែលពាក់ព័ន្ធទាំងអ្នកជួញដូរជនជាតិអាហ្រ្វិក និងយេម៉ែន គឺសកម្មនៅតាមបណ្តោយឆ្នេរសមុទ្រភាគខាងលិចនៃប្រទេសយេម៉ែន។ ក្រុមក្មេងជនអន្ធពាលទាំងនេះជារឿយៗ បានចាប់ពង្រត់ជនអន្តោប្រវេសន៍មិនទៀងទាត់ ដែលមកដល់តាមទូក ហើយឃុំខ្លួនពួកគេ នៅក្នុងបរិវេណដែលដំណើរការដោយឯកជន ជាកន្លែងដែលពួកគេ ត្រូវបានប្រើដើម្បីកេងយកប្រយោជន៍។
ទីភ្នាក់ងារព័ត៌មានយេម៉ែន 2 December News Agency ក្រោយមក បានបញ្ជាក់ពីប្រតិបត្តិការសន្តិសុខ ដែលជាផ្នែកមួយនៃយុទ្ធនាការដែលកំពុងបន្ត ដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស។