គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបាននឹងកំពុងចូលរួមគាំទ្រដល់ការរីកលូតលាស់ក្នុងវិស័យកសិកម្មតាមរយៈការផ្តល់កម្ចីឥណទានមានអាទិភាពខ្ពស់

2025/06/11 10:01:37 pm        255

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បាន​និង​កំពុង​បន្ត​ចូល​រួម​ដល់​ការ​រីក​លូត​លាស់​នៅ​ក្នុង​ការ​អភិវឌ្ឍន៍​វិស័យកសិកម្ម តាមរយៈការផ្តល់ កម្ចីឥណទានមានអាទិភាពខ្ពស់ គាំទ្រដល់ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ចគ្រួសារ និងការនាំចេញផលិតផលកសិកម្មរបស់កម្ពុជា។

លោក កាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) លើក​ឡើង​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ BTV ស្តីពីការផ្តល់ ឥណទានទៅដល់វិស័យកសិកម្ម និងវិស័យផ្សេងៗទៀតថា ទាក់​ទង​ការផ្តល់ឥណទាននេះ ក្នុងនោះការចាប់ផ្តើមដំបូងរបស់គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ គឺ​បាន​ផ្តល់​ឥណទានលើវិស័យកសិកម្មមុនគេ ប៉ុន្តែក្រោយមកដោយសារការវិវត្តន៍របស់ប្រទេសកម្ពុជា វិស័យ​មីក្រូហិរញ្ញវត្ថុ នៅកម្ពុជា ក៏បានផ្តល់ឥណទានទៅដល់វិស័យជាច្រើនផ្សេងៗទៀត ដើម្បី​គាំទ្រ​ដល់​ការរីកលូតលាស់នៅក្នុងសេដ្ឋកិច្ច។

លោកបន្តថា ជុំវិញការផ្តល់ឥណទាននេះ មកដល់បច្ចុប្បន្នឃើញថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បាន​ផ្តល់​ឥណទានទៅដល់ កសិករច្រើនជាងគេ ជាក់ស្តែងវិស័យកសិកម្ម មានឥណទានប្រមាណ ២១​ភាគរយ, ពាណិជ្ជកម្ម លក់រាយ និងជំនួញ មានចំនួន ២០ ភាគរយ, វិស័យសេវាកម្ម ជិត ២១​ភាគរយ, សំណង់ ៧ ភាគរយ, ដឹកជញ្ជូនជិត ៣ ភាគរយ និងវិស័យផ្សេងៗ ៣ភាគរយ ។ លោកបន្តថា ទាក់ទិនការផ្តល់ឥណទាននេះដែរ ស្ថិតនៅក្នុងស្ថានភាពបច្ចុប្បន្ន ការបញ្ចេញ​ឥណទាន​របស់​មីក្រូហិរញ្ញវត្ថុ គឺមានការប្រយ័ត្ន ប្រយែងខ្ពស់ ដើម្បីប្រាកដថា ការបញ្ចេញ​ឥណទាន​ទាំង​នោះពិតជាជួយដល់ការសិករ ហើយកសិករមានលទ្ធភាពបង់សង់ត្រឡប់ មកវិញ។ លោក កាំង តុងងី បញ្ជាក់បន្ថែមថា ជារួម, ការផ្តល់ឥណទានដល់វិស័យកសិកម្មនៅតែល្អ ហើយ​គ្រឹះ​មី​ក្រូ​ហិរញ្ញវត្ថុ នៅតែផ្តល់ អាទិភាពដល់វិស័យនេះ ដើម្បីចូល​រួម​ចំណែក​ដល់​ការ​រីក​លូត​លាស់​នៅ​ក្នុង​ការអភិវឌ្ឍន៍វិស័យកសិកម្ម។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលរំពឹងថា ក្នុងឆ្នាំ២០២៥ វិស័យកសិកម្ម នឹង​បន្ត​សម្រេច​បាន​កំណើន​ល្អ​ក្នុងរង្វង់ ១,១ ភាគរយ ដោយសារការបន្តនិន្នាការល្អនៃអនុវិស័យដំណាំ និងការចិញ្ចឹមសត្វ និង​ការ​ងើបឡើងនៃអនុវិស័យនេសាទ ក្នុងនោះអនុវិស័យដំណាំត្រូវបាន រំពឹងថា នូវរក្សា​កំណើន​ល្អ ដោយសារការកើនឡើងនៃការវិនិយោគទាំងក្នុងនិងក្រៅស្រុក លើការកែច្នៃផលិតផលកសិកម្ម និង​ការបង្កើនវិនិយោគសាធារណៈរបស់រដ្ឋជាដើម៕ អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm