ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសអ៊ីស្រាអែល លោក Mike Huckabee បាននិយាយនៅក្នុងបទសម្ភាសន៍ ជាមួយទីភ្នាក់ងារសារព័ត៌មានBloomberg ថា សហរដ្ឋអាមេរិកលែងគាំទ្រដោយអស់ពីចិត្តចំពោះរដ្ឋឯករាជ្យមួយសម្រាប់ប៉ាឡេស្ទីនហើយ។
អ្នកការទូតរូបនេះ បាននិយាយថា៖«លុះត្រាតែមានរឿងសំខាន់ៗមួយចំនួនដែលកើតឡើងដែលផ្លាស់ប្តូរវប្បធម៌នោះ ពុំមានសម្រាប់រដ្ឋឯករាជ្យនោះទេ»។ យោងទៅតាមលោកបានឲ្យដឹងថា ការផ្លាស់ប្តូរបែបនេះ ទំនងជាមិនកើតឡើង «នៅក្នុងជីវិតរបស់យើង»។ នៅពេលសួរថាតើការបង្កើតរដ្ឋប៉ាឡេស្ទីន នៅតែជាគោលដៅរបស់សហរដ្ឋអាមេរិកឬអត់នោះ លោក Huckabee បានឆ្លើយតបថា៖«ខ្ញុំមិនគិតដូច្នេះទេ»។

លោកក៏បានសារភាពថា ប្រសិនបើរដ្ឋបែបនេះ ត្រូវបានបង្កើតឡើងនោះ វាអាចមិនលេចឡើង នៅលើទឹកដីនៃតំបន់វេសបែង(West Bank)នោះទេ ប៉ុន្តែនៅក្នុងរដ្ឋមូស្លីមមួយផ្សេងទៀត នៅក្នុងតំបន់នេះ។
ដោយប្រើឈ្មោះតាមព្រះគម្ពីរ ដែលប្រើដោយរដ្ឋាភិបាលអ៊ីស្រាអែលសម្រាប់តំបន់វេសបែង ជាទីដែលមានជនជាតិប៉ាឡេស្ទីនប្រហែល បីលាននាក់ រស់នៅ លោកបាននិយាយថា តើរដ្ឋនេះ ត្រូវតែស្ថិតនៅក្នុងតំបន់ Judea និង តំបន់ Samaria ឬ?
សន្និសីទស្តីពីរដ្ឋប៉ាឡេស្ទីន នឹងប្រព្រឹត្តទៅនៅទីក្រុងញូវយ៉ក នៅសប្តាហ៍ក្រោយ ដោយមានការគាំទ្រពីប្រទេសបារាំង និងអារ៉ាប៊ីសាអ៊ូឌីត។
