ក្រុមហាម៉ាស សម្លាប់យុទ្ធជនប៉ាឡេស្ទីន ៥០នាក់ ដែលអ៊ីស្រាអែល បានបំពាក់អាវុធនៅហ្កាហ្សា

2025/06/11 10:38:33 pm        49

ក្រុមហាម៉ាស បានសម្លាប់យុទ្ធជន ៥០នាក់ ក្នុងប៉ុន្មានខែថ្មីៗនេះ ពីក្រុមជនអន្ធពាលប៉ាឡេស្ទីនមួយ ដែលអ៊ីស្រាអែល បានបំពាក់អាវុធនៅក្នុងតំបន់ហ្កាហ្សា នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយស្របពេលមានរបាយការណ៍ថា ទាហានអ៊ីស្រាអែល បានធ្វើអន្តរាគមន៍ដោយផ្ទាល់នៅក្នុងសប្តាហ៍នេះដើម្បីការពារក្រុមបក្សពួកទាំងនោះ។

របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានឱ្យដឹងថា ការប៉ះទង្គិចរវាងក្រុមយុទ្ធជនហាម៉ាស និងសមាជិកនៃកងជីវពលដឹកនាំដោយបុរសម្នាក់ឈ្មោះ Yasser abu Shabab ដែលល្បីឈ្មោះដោយសារការចូលរួមរបស់លោកក្នុងសកម្មភាពឧក្រិដ្ឋកម្ម បានផ្ទុះឡើងកាលពីព្រឹកថ្ងៃអង្គារ (១០ មិថុនា) នៅទីក្រុងភាគខាងត្បូង Rafah។

បណ្តាញព័ត៌មានអ៊ីស្រាអែល i24 រាយការណ៍ថា ទាហានអ៊ីស្រាអែល បានប៉ះទង្គិចជាមួយសមាជិកហាម៉ាស ដើម្បីការពារក្រុម Abu Shabab មិនឱ្យត្រូវសម្លាប់ ដែលបណ្តាលឱ្យមានការស្លាប់ទាំងសងខាង។ ក្រុមមន្ត្រីការពារជាតិអ៊ីស្រាអែល បានទទួលស្គាល់កាលពីសប្តាហ៍មុនថា ពួកគេបានបំពាក់អាវុធដល់ក្រុមនេះ ក្នុងបំណងបំផ្លាញក្រុមហាម៉ាស។

កាលពីថ្ងៃអង្គារ ក្នុងសេចក្តីថ្លែងការណ៍ដ៏វែងមួយដែលចេញផ្សាយទៅកាន់សារព័ត៌មាន កងជីវពលរបស់លោក Abu Shabab ឈ្មោះថា សេវាប្រឆាំងភេរវកម្ម ឬកងកម្លាំងប្រជាប្រិយ បាននិយាយថា “ក្រុមហាម៉ាស បានសម្លាប់អ្នកស្ម័គ្រចិត្តរបស់ពួកគេជាង ៥០នាក់ រួមទាំងសាច់ញាតិរបស់មេដឹកនាំក្រុមនេះផងដែរ"៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        148
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        138
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        137

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm