ទីភ្នាក់ងារព័ត៌មាន Fars បានរាយការណ៍កាលពីថ្ងៃអង្គារ ដោយដកស្រង់ប្រភពមួយនៅក្នុងផ្នែកចារកម្ម អ៊ីរ៉ង់ថា នៅក្នុងប្រតិបត្តិការមួយ ដើម្បីទទួលបានឯកសារសម្ងាត់របស់អ៊ីស្រាអែល ក្រសួងស៊ើបការណ៍របស់ប្រទេសនេះ បានរកឃើញថា ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បាននិងកំពុងបញ្ជូនលិខិតសម្ងាត់ពីទីក្រុងតេអេរ៉ង់ទៅកាន់ IAEA «ដែលមានព័ត៌មានរសើប» ទៅកាន់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អ៊ីស្រាអែល តាមរយៈបណ្តាញសម្ងាត់។

ទីភ្នាក់ងារនេះ បានដកស្រង់ប្រភពដែលបាននិយាយថា ឯកសារទាំងនេះ បង្ហាញយ៉ាងច្បាស់ថា ជំនួសឲ្យ ការដើរតួនាទីអព្យាក្រឹតនោះ IAEA បានក្លាយជាឧបករណ៍បម្រើឲ្យគោលបំណងនៃរបបជ្វីហ្វ»។
យោងតាមសារព័ត៌មាន Fars IAEA ក៏ត្រូវបានគេចោទប្រកាន់ថា បានលាតត្រដាងដល់អ៊ីស្រាអែលនូវឈ្មោះអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលក្រោយមកត្រូវបានគេធ្វើឃាត ក្នុងការវាយប្រហារបំផ្លិច បំផ្លាញ។
ទីភ្នាក់ងារសារព័ត៌មាននេះ បានបញ្ជាក់ថា ក្រសួងការបរទេសអ៊ីរ៉ង់ «នឹងងាកទៅរកជំហានការទូតយ៉ាងម៉ឺងម៉ាត់ ដើម្បីឆ្លើយតបទៅនឹងការបំពានយ៉ាងធ្ងន់ធ្ងរទាំងនេះ« ដោយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ។
កាលពីថ្ងៃទី ០៧ ខែមិថុនា ទីភ្នាក់ងារសារព័ត៌មាន Tasnim របស់អ៊ីរ៉ង់ បានរាយការណ៍ថា សេវាកម្មពិសេសរបស់អ៊ីរ៉ង់ បានទទួលឯកសារសម្ងាត់ស្តីពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីស្រាអែល។
នៅថ្ងៃទី៨ ខែមិថុនា រដ្ឋមន្ត្រីស៊ើបការណ៍សម្ងាត់អ៊ីរ៉ង់ លោក Esmaeil Khatib បាននិយាយថា អ៊ីរ៉ង់នឹងបោះពុម្ពឯកសារសម្ងាត់ទាំងនោះ ក្នុងពេលឆាប់ៗនេះ។ លោកបានពណ៌នាពួកវាថា ជា «ឯកសារដ៏សំខាន់ »ដែលនឹងពង្រឹងសមត្ថភាពវាយប្រហាររបស់សាធារណរដ្ឋឥស្លាមនេះ។
