អាមេរិក​ផ្តល់​សិទ្ធិ​ឱ្យ​ឱសថ​គ្រាប់​ក្រុមហ៊ុន Pfizer ប្រយុទ្ធ​ប្រឆាំង​វីរុស COVID-19

2021/12/23 10:14:47 pm        508

​អាមេរិក៖ និយតករ​សុខភាព​របស់​សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ពុធ​បាន​អនុញ្ញាត​ឱ្យ​ឱសថ​គ្រាប់​ដំបូងប្រឆាំង​វីរុស ​COVID-19 ជា​ឱសថ​របស់​ក្រុមហ៊ុន ​Pfizer ដែល​ប្រជាជន​អាមេរិក​នឹង​អាច​លេប​នៅផ្ទះ ​ដើម្បី​ទប់ស្កាត់​ផល​ប៉ះពាល់​អាក្រក់​កើតឡើង​ដោយសារ​វីរុស​។ ឱសថ​គ្រាប់​ Paxlovid គឺជា​មធ្យោបាយ​លឿន និង​មានតម្លៃ​ថោក​ជាង​ការ​ព្យាបាល​ការ​ឆ្លង​វីរុស ​COVID-19​ ពីមុន ខណៈ​ការ​ផ្គត់ផ្គង់​ដំបូង​មាន​កម្រិត​កំណត់​។

ឱសថ​គ្រាប់​ប្រឆាំង​វីរុស​ពី​ក្រុមហ៊ុន Merck ក៏​ត្រូវ​បាន​គេ​រំពឹង​ថា​នឹងទទួល​បានការអនុញ្ញាត​ក្នុង​ពេល​ឆាប់ៗ​នេះ​។ ប៉ុន្តែ​ឱសថ​របស់​ក្រុមហ៊ុន​ Pfizer គឺជា​ជម្រើស​ដ៏​ប្រសើរ​ដោយសារ​ផល​ប៉ះពាល់​តិច និង​មាន​ប្រសិទ្ធភាព​ខ្ពស់ រួម​ទាំង​ការ​កាត់​បន្ថយ​ជិត ៩០% នៃ​ការ​ចូល​មន្ទីរពេទ្យ និង​ការ​ស្លាប់​ក្នុងចំណោមអ្នកជំងឺ​ដែល​ងាយ​នឹង​កើត​ជំងឺ​ធ្ងន់ធ្ងរ​។ រដ្ឋបាល​ចំណីអាហារ​ និង​ឱសថបាន​អនុញ្ញាត​ឱសថ​របស់​ក្រុមហ៊ុន Pfizer សម្រាប់​មនុស្ស​ពេញវ័យ និង​កុមារ​ដែល​មាន​អាយុ​ចាប់ពី ១២​ឆ្នាំ​ឡើង​ទៅ​ជាមួយ​នឹង​ការ​ធ្វើ​តេស្ត​វិជ្ជមាន​វីរុស​ COVID-19 និង​រោគសញ្ញា​ដំបូង​ដែល​ប្រឈម​ទៅ​នឹង​ហានិភ័យ​ខ្ពស់​បំផុត នៃ​ការ​ចូល​ព្យាបាល​នៅ​មន្ទីរពេទ្យ​។ នោះ​រាប់បញ្ចូលទាំងមនុស្សចាស់ និង​អ្នក​ដែល​មានលក្ខខណ្ឌដូចជា​ធាត់​ពេក និង​មាន​ជំងឺ​បេះដូង​។ កុមារ​ដែល​មាន​សិទ្ធិ​ទទួល​ឱសថ​នេះ​ត្រូវ​មាន​ទម្ងន់​យ៉ាងតិច ៨៨ផោន ឬ​ ៤០​គីឡូក្រាម​។ ឱសថ​គ្រាប់​របស់ក្រុមហ៊ុន ​Pfizer និង Merck ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​មាន​ប្រសិទ្ធភាព​ប្រឆាំង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron។ រដ្ឋាភិបាល​សហរដ្ឋអាមេរិក​បាន​ព្រមព្រៀង​ទិញ​ឱសថ​គ្រាប់ Paxlovid ឱ្យ​បាន​គ្រប់គ្រាន់​ដើម្បី​ព្យាបាល​អ្នក​ឆ្លង ១០​លាន​នាក់​។ ក្រុមហ៊ុន Pfizer និយាយ​ថា ក្រុមហ៊ុន​កំពុង​ស្ថិត​ក្នុង​ដំណើរការផលិត​ឱសថ​នេះ​ សម្រាប់​នៅ​ទូទាំង​ពិភពលោក​នៅ​ឆ្នាំក្រោយក្រោម​កិច្ចសន្យា​ជាមួយ ចក្រភព​អង់គ្លេស អូស្ត្រាលី និង​ប្រទេស​ដទៃ​ទៀត​។ អ្នក​ជំនាញ​សុខភាព​យល់ស្រប​ថា ការ​ចាក់​វ៉ាក់សាំង​នៅតែ​ជា​មធ្យោបាយ​ដ៏​ល្អ​បំផុត ដើម្បី​ការពារ​វីរុស COVID-19៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        145
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        135
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        134

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm