ប្រធានធនាគារកណ្ដាលអឺរ៉ុប៖ ដំណោះស្រាយសង្គ្រាមពាណិជ្ជកម្ម អាចទាមទារសម្បទានពីគ្រប់ភាគី

2025/06/11 10:45:18 pm        61

ប្រធានធនាគារកណ្តាលអឺរ៉ុប ECB លោកស្រី Christine Lagarde បាននិយាយនៅថ្ងៃពុធ (១១ មិថុនា) នេះថា គោលនយោបាយពាណិជ្ជកម្មបែបបង្ខិតបង្ខំ បានបរាជ័យក្នុងការដោះស្រាយអតុល្យភាពហិរញ្ញវត្ថុ ហើយហានិភ័យនៃការខូចខាតសេដ្ឋកិច្ចទៅមកគឺធំធេងខ្លាំងណាស់ ដែលគ្រប់ភាគីទាំងអស់ត្រូវថ្លឹងថ្លែងផ្ដល់សម្បទាន និងកែសម្រួលគោលនយោបាយដើម្បីដោះស្រាយភាពតានតឹង។

សហរដ្ឋអាមេរិក បានបញ្ឆេះចលាចលសេដ្ឋកិច្ចពិភពលោកក្នុងខែមេសា នៅពេលខ្លួនបានបង្ហាញរលកពន្ធលើប្រទេសភាគច្រើន ហើយលំហូរពាណិជ្ជកម្មត្រូវរំខាន ខណៈរដ្ឋាភិបាលនានាកំពុងចរចាជាមួយរដ្ឋបាលលោកប្រធានាធិបតីអាមេរិក Donald Trump។

ថ្លែងក្នុងដំណើរទស្សនកិច្ចដ៏កម្រទៅកាន់ទីក្រុងប៉េកាំង លោកស្រី Lagarde បាននិយាយថា ប្រទេសទាំងអស់ចាំបាច់ត្រូវទទួលខុសត្រូវ ធ្វើសម្បទាន ហើយគួរតែកែប្រែគោលនយោបាយដែលនាំឱ្យមានការផ្គត់ផ្គង់លើសចំណុះ ឬតម្រូវការលើស បើមិនដូច្នេះទេ របាំងពាណិជ្ជកម្ម និងការសងសឹកគ្នា នឹងបំផ្លាញវិបុលភាពពិភពលោក។

លោកស្រី Lagarde បន្តថា ចំណែករបស់អាមេរិកក្នុងតម្រូវការសកល បានកើនឡើងខ្លាំងក្នុងប៉ុន្មានឆ្នាំថ្មីៗ ដែលមួយផ្នែកឆ្លុះបញ្ចាំងពីការចំណាយលើសលប់ក្នុងវិស័យសាធារណៈ ដែលរួមចំណែកដល់អតុល្យភាពសេដ្ឋកិច្ចបែបនេះ។ លោកស្រីសង្កត់ធ្ងន់ថា ដំណោះស្រាយមួយនៅក្នុងជម្លោះ គឺស្ថិតនៅក្នុងការគោរពយ៉ាងជិតស្និទ្ធនឹងច្បាប់សកល និងការបង្កើតកិច្ចព្រមព្រៀងទ្វេភាគី ឬតំបន់ ដែលចាក់ឫសពីផលប្រយោជន៍ទៅវិញទៅមក៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm