កងទ័ពស៊ូដង់ បានចោទប្រកាន់កងកម្លាំង ក្រោមមេបញ្ជាការយោធាលីប៊ីភាគខាងកើត Khalifa Haftar ថាបានវាយប្រហារបង្គោលព្រំដែនកាលពីថ្ងៃអង្គារ ជាលើកដំបូងដែលខ្លួនបានចោទប្រកាន់ប្រទេសជិតខាងភាគពាយ័ព្យរបស់ខ្លួនថា មានការចូលរួមដោយផ្ទាល់ នៅក្នុងសង្គ្រាមរយៈពេលពីរឆ្នាំ នៅក្នុងប្រទេសនេះ។
សង្គ្រាមរវាងកងទ័ពស៊ូដង់ និងកងកម្លាំងយោធាប៉ារ៉ាគាំទ្ររហ័ស ដែលយោធានេះក៏បានចោទថា មានជាប់ពាក់ព័ន្ធនឹងការវាយប្រហារតាមព្រំដែន បានអូសទាញក្នុងប្រទេសបរទេសជាច្រើន ខណៈការប៉ុនប៉ងរបសស់អន្តរជាតិ ក្នុងការនាំមកនូវសន្តិភាពរហូតមកដល់ពេលនេះ បានបរាជ័យ។

ពីដំបូង ប្រទេសស៊ូដង់ បានជាប់ក្នុងសង្រ្គាមដែលបានចោទប្រកាន់លោក Haftar ថា បានគាំទ្រកងកម្លាំង RSF តាមរយៈការផ្តល់អាវុធ។
កងកម្លាំងរបស់លោក Haftar បានបដិសេធការជាប់ពាក់ព័ន្ធក្នុងការវាយប្រហារនេះ ហើយបានចោទប្រកាន់កងកម្លាំងដែលមានទំនាក់ទំនងជាមួយកងកម្លាំងប្រដាប់អាវុធស៊ូដង់ថា បានវាយប្រហារទៅលើការល្បាតដោយយោធាមួយ ខណៈពេលដែលខ្លួនកំពុងអនុវត្ត «កាតព្វកិច្ចស្របច្បាប់របស់ខ្លួន ក្នុងការធានាផ្នែកព្រំដែនលីប៊ី»។
