កម្ពុជាមិនទាន់បញ្ជូនពលរដ្ឋខ្មែរទៅធ្វើការនៅថៃវិញនោះទេ ព្រោះនីតិវិធីផ្សេងៗមិនទាន់ឯកភាពគ្នា

2021/12/23 10:21:42 pm        573

ភ្នំពេញ៖ ស្ថិតក្នុងបរិបទជំងឺកូវីដ-១៩ កម្ពុជាមិនទាន់សម្រេចបញ្ជូនពលរខ្មែរទៅធ្វើការនៅប្រទេសថៃ តាមសំណើរបស់ភាគីថៃនោះទេ។ ការមិនទាន់សម្រេចនេះ គឺដោយសារភាគីទាំងពីរ មិនទាន់ពិភាក្សាត្រូវរ៉ូវគ្នាពីនីតិវិធី និងលក្ខខណ្ឌការងារផ្សេងៗមួយចំនួនទៀត។

ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃនេះ បានប្រាប់BTVថា បច្ចុប្បន្នក្រសួងការងារមិនទាន់ស្នើគោលការណ៍ពីរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបើកឲ្យ​មាន​ការ​បញ្ជូន​ពលករខ្មែរ ​តាមរយៈកិច្ចព្រមព្រៀង ​ទៅធ្វើការនៅប្រទេសថៃនោះទេ។ ការមិនទាន់សម្រេចនេះ​ គឺដោយសារភាគីថៃ ​មិនទាន់កំណត់និតិវិធី និងលក្ខខណ្ឌការងារ​មួយចំនួន​ទៀតច្បាស់លាស់។

ឯកឧត្តម បានបញ្ជាក់ថា ការបញ្ជូនពលករខ្មែរទៅធ្វើការនៅប្រទេសថៃ ​គឺមិនទាន់អាចកំណត់ ពេលនោះទេ​ ពោលគឺរង់ចាំការពិភាក្សាត្រូវគ្នាជាមុនសិន។

យោងតាមសំណើរភាគីថៃ​ ពលករខ្មែរដែលអាចទៅធ្វើការនៅប្រទេសថៃបាន ​ត្រូវមានលក្ខខណ្ឌ ដូចជា ត្រូវមានកាតចាក់វ៉ាក់សាំង ​ធ្វើតេស្តរកជំងឺកូវីដ-១៩ ​រយៈពេល៧២ម៉ោង (PCR) ឬតេស្តរហ័ស ដែលធ្វើដោយគ្រូពេទ្យជំនាញ ដើម្បីបញ្ជាក់វិញ្ញាបនបត្រថា មិនមានជំងឺកូវីដ-១៩។

ពេលទៅដល់ព្រំដែន ពលករខ្មែរ ដែលចាក់វ៉ាក់សាំង២ដូសរួចហើយ ត្រូវធ្វើចត្តាឡ័ស័ក​រយៈពេល​៧ថ្ងៃ។ ចំណែកពលករ ដែលអត់ទាន់បានចាក់វ៉ាក់សាំងទេ​ក៏អាចទៅបានដែរ តែត្រូវធ្វើចត្តាឡីស័ក​រយៈពេល ១៤ថ្ងៃ។

កន្លងទៅថ្មីៗនេះ លោក អន ប៊ុនហាក់ ប្រធានសមាគមទីភ្នាក់ងារហត្ថពលកម្មកម្ពុជា ​បានប្រាប់BTVឱ្យដឹងថា ពេលនេះ ​ប្រទេសថៃ​ កំពុងខ្វះកម្លាំងពលកម្មស្របច្បាប់យ៉ាងច្រើន​ប្រមាណជាពី៥ ទៅ ៦ម៉ឺននាក់ ​ដើម្បីទៅធ្វើការនៅរោងចក្រសហគ្រាសរបស់ពួកគេ ។

លោកបានបន្តថា តាមបទពិសោធន៍​កន្លងមក ក៏ដូចជាការ​ស្ទាបស្ទង់​ និយោជកថៃ គឺត្រូវការ ពលករ​ស្របច្បាប់​ដោយសាររោងចក្រសហគ្រាសទាំងនោះ​ មិនអាចយកពលករ ​ដែលមិនស្របច្បាប់បាន ទេ​ព្រោះត្រូវអនុវត្តតាមអ្នកបញ្ជាទិញ៕

អត្ថបទ៖ ទូច សោភ័ណ



អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        126
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm