ប្រភព៖ អាមេរិក និងម៉ិកស៊ិក ពិភាក្សាកិច្ចព្រមព្រៀងកាត់បន្ថយពន្ធដែកថែបរបស់លោក Trump

2025/06/11 11:14:11 pm        50

ប្រភពឧស្សាហកម្ម និងពាណិជ្ជកម្ម កាលពីថ្ងៃអង្គារ (ទី១០ ខែមិថុនា) បានប្រាប់ឲ្យដឹងថា សហរដ្ឋអាមេរិក និងម៉ិកស៊ិក កំពុងចរចារលើកិច្ចព្រមព្រៀង ដើម្បីកាត់បន្ថយ ឬលុបចោលតែម្ដងនូវអត្រាពន្ធដែកថែប ៥០ភាគរយរបស់លោកប្រធានាធិបតី Donald Trump លើការនាំចូល ឲ្យដល់បរិមាណជាក់លាក់មួយ។

ប្រភពឧស្សាហកម្មដែលដឹងពីការពិភាក្សានេះ បានបង្ហើបឲ្យដឹងថា លទ្ធផលដែលទំនងជានឹងរួមបញ្ចូលការរៀបចំកូតា ដែលបរិមាណជាក់លាក់ពីម៉ិកស៊ិក អាចបញ្ចូលការមិនជាប់កាតព្វកិច្ចពន្ធ ឬក្នុងអត្រាកាត់បន្ថយមួយ ហើយការនាំចូលណាមួយលើសពីកម្រិតនោះ នឹងត្រូវគិតកម្រិតពេញ ៥០ភាគរយ។

ប្រភពបានឲ្យដឹងថា គេមិនទាន់ច្បាស់ទេថា តើកិច្ចព្រមព្រៀងនេះ នឹងលុបចោលពន្ធទាំងស្រុង សម្រាប់បរិមាណនាំចូលដែកថែបក្នុងកូតា ពីប្រទេសម៉ិកស៊ិក ឬកាត់បន្ថយមកកម្រិតទាបជាងនេះដែរ ឬយ៉ាងណា។ ហើយកម្រិតទំហំជាក់លាក់នៃកូតា ក៏មិនទាន់ត្រូវបានកំណត់ដែរ។

គួរបញ្ជាក់ថា សារព័ត៌មាន Bloomberg បានរាយការណ៍ដំបូង អំពីកិច្ចចរចា ជុំវិញការកាត់បន្ថយពន្ធ សម្រាប់ដែកថែបម៉ិកស៊ិក ដោយដកស្រង់សម្ដីពីបុគ្គលដឹងពីបញ្ហានេះ ដែលនិយាយថា ភាគីទាំង២ ជិតឈានដល់កិច្ចព្រមព្រៀងមួយហើយ។

តែយ៉ាងណាក្ដី សេចក្ដីការណ៍បានបញ្ជាក់ថា លក្ខខណ្ឌនៃកិច្ចព្រមព្រៀងមិនទាន់ត្រូវបានបញ្ចប់សព្វគ្រប់ នៅឡើយទេ តែនឹងអនុញ្ញាតឲ្យក្រុមហ៊ុនអាមេរិកនាំចូលដែកថែបម៉ិកស៊ិក ដោយមិនជាប់ពន្ធ ដរាបណាការនាំចេញសរុប មិនលើសកម្រិតជាក់លាក់មួយ ដោយផ្អែកលើទំហំពាណិជ្ជកម្មកន្លងមក៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm