លោក Bolsonaro បដិសេធមិនបានរៀបចំរដ្ឋប្រហារ នៅប្រេស៊ីល ពេលផ្ដល់សក្ខីកម្ម នៅតុលាការកំពូល

2025/06/11 11:47:49 pm        94

អតីតប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro បានបដិសេធថា លោកមិនបានដឹកនាំការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលនោះឡើយ បន្ទាប់ពីរងបរាជ័យនៅក្នុងការបោះឆ្នោតឆ្នាំ២០២២ ដោយសម្ដីនេះកើតមានក្នុងអំឡុងពេលសវនាការនៃសំណុំរឿងរបស់លោក នៅចំពោះមុខតុលាការកំពូល កាលពីថ្ងៃអង្គារ (ទី១០ ខែមិថុនា) ប៉ុន្តែលោកបានទទួលស្គាល់ថា បានចូលរួមនៅក្នុងកិច្ចប្រជុំដែលមានគោលបំណងកែប្រែលទ្ធផល។

លោក Bolsonaro បាននិយាយថា លោកនិងជំនួយការជាន់ខ្ពស់ បានពិភាក្សាអំពីជម្រើស ក្នុងការទទួលយកលទ្ធផលនៃការបោះឆ្នោត ក្នុងនោះរួមទាំងលទ្ធភាពនៃការដាក់ពង្រាយកងកម្លាំងយោធា និងផ្អាកសិទ្ធិសេរីភាពស៊ីវិលមួយចំនួន ប៉ុន្តែលោកបានបញ្ជាក់ថា សំណើទាំងនោះត្រូវបានទម្លាក់ចោលភ្លាមៗ។

អតីតប្រធានាធិបតី បានប្រាប់ថា៖ «អារម្មណ៍ពេលនោះ គឺថា គ្មានអ្វីផ្សេង ដែលយើងអាចធ្វើបាននោះឡើយ។ យើងត្រូវទទួលយកលទ្ធផលនៃការបោះឆ្នោត»។ ដោយមានកាន់ឯកសារច្បាប់ចម្លងរដ្ឋធម្មនុញ្ញឆ្នាំ១៩៨៨ របស់ប្រទេស ដែលបានបង្កើតឲ្យមានលទ្ធិប្រជាធិបតេយ្យឡើងវិញ បន្ទាប់ពីមានការគ្រប់គ្រងយោធាអស់រយៈពេល ២ទសវត្សរ៍ លោក Bolsonaro បានបន្ថែមថា៖ «ខ្ញុំមិនដែលប្រព្រឹត្តអ្វីផ្ទុយនឹងរដ្ឋធម្មនុញ្ញនោះទេ»។

គួរបញ្ជាក់ថា កាលពីខែមីនា តុលាការកំពូលបានយល់ព្រមបើកសវនាការ លើសំណុំរឿងប្រឆាំងនឹងលោក Bolsonaro និងបុគ្គល ៧រូបផ្សេងទៀត ក្នុងនោះរួមមានទាំងមន្ត្រីយោធាជាច្រើននាក់ផងដែរ ដែលត្រូវបានចោទប្រកាន់ពីបទធ្វើរដ្ឋប្រហារ ដើម្បីរាំរាំងលោក Luiz Inacio Lula da Silva មិនឲ្យឡើងកាន់តំណែង ក្នុងខែមករា ឆ្នាំ២០២៣៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        128
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        121
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm