សួនសត្វក្រុងញូវដែល្លី បានរៀបចំវិធានការពិសេសសសម្រាប់សត្វចិញ្ចឹមរបស់ពួកគេ ដើម្បីទប់ទល់ជាមួយរលកកម្តៅ ។
ស្របពេលដែលរដ្ឋធានីរបស់ប្រទេសឥណ្ឌាមួយនេះ ស្ថិតក្រោមរលកកម្តៅដ៏អាក្រក់ធ្វើឲ្យប៉ះពាល់ដល់មនុស្ស និងសត្វ សួនសត្វក្រុងញូវដែល្លី បានផ្តល់ឲ្យសត្វនូវទុយយោបាញ់ទឹក ចំណីពិសេស និងអាងទឹក ដើម្បីជួយឲ្យសត្វត្រជាក់ ។
សត្វខ្លា សត្វស្វា និងសត្វជាច្រើនប្រភេទទៀត ត្រូវបានគេមើលឃើញស្វែងរកកន្លែងជ្រកនៅក្រោមម្លប់ឈើ ក្រោមទុយយោបាញ់ទឹក និងក្នុងអាងទឹក ។
ការិយាល័យឧតុនិយមឥណ្ឌា បានចេញការព្រមានកាលពីថ្ងៃចន្ទពីអាកាសធាតុក្តៅខ្លាំងនៅតាមបណ្តាលរដ្ឋភាគខាងជើង រួមទាំងរដ្ឋ Haryana, Uttar Pradesh និងរដ្ឋ Punjab ។ សីតុណ្ហភាពត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ៤៥អង្សាសេនៅតាមតំបន់មួយចំនួន ៕