ការបោសសម្អាតរបស់អេហ្ស៊ីប ធ្វើឲ្យជនភៀសខ្លួនស៊ូដង់ធ្វើដំណើរទៅកាន់លីប៊ី និងបន្ទាប់មកទៅកាន់ក្រិក

2025/06/11 11:58:46 pm        95

 លោក Bahr el-Din Yakoub បានរត់ភៀសខ្លួនចេញពីប្រទេស៊ូដង់ ដើម្បីស្វែងរកទីជម្រកនៅប្រទេសអេហ្ស៊ីប ក្រោយមីស៊ីលបំផ្លិចបំផ្លាញផ្ទះរបស់លោកនៅទីក្រុង Khartoum និងបានសម្លាប់មិត្តភ័ក្តិ៤នាក់ របស់លោក ។

 ប៉ុន្តែដោយសារការលំបាកផ្នែកសេដ្ឋកិច្ច និងការបង្ក្រាបលើជនភៀសខ្លួននៅអេហ្ស៊ីប បានជំរុញឲ្យរូបលោកធ្វើដំណើរតាមផ្លូវវាលខ្សាច់ដ៏គ្រោះថ្នាក់ ឆ្ពោះទៅកាន់តំបន់ភាគឦសានប្រទេសលីប៊ី ហើយបន្ទាប់មកបន្តដំណើតាមសមុទ្រទៅកាន់កោះ Crete របស់ក្រិក ។

 លោក Yakoub វ័យ ២៥ឆ្នាំ ស្ថិតនៅក្នុងចំណោមជនភៀសខ្លួនស៊ូដង់ដែលចាកចេញពីប្រទេសអេហ្ស៊ីប រួចបន្តដំណើរទៅកាន់ប្រទេសលីប៊ី ជាជាងវិលត្រឡប់ទៅកាន់ប្រទេសកំណើតវិញ ជាទីដែលសង្រ្គាមស៊ីវីលបានឆាបឆេះចាប់តាំងពីខែមេសា ឆ្នាំ ២០២៣រហូតមក ។

 យោងតាមតួលេខពីទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ(UNHCR) បានឲ្យដឹងថា នៅក្នុងរយៈពេល ៥ខែដំបូងក្នុងឆ្នាំ ២០២៥ ចំនួនជនជាតិស៊ូដង់ធ្វើដំណើរទៅដល់អឺរ៉ុប បានកើនឡើង ១៣៤ភាគរយ ធៀបនឹងរយៈពេលតែមួយ កាលពីរយៈពេល ១ឆ្នាំមុន បើទោះបីជាចំនួនពលរដ្ឋឆ្លងកាត់មកពីអាហ្វ្រិកខាងជើង ធ្លាក់ចុះក៏ដោយ ។

 លោក Yakoub និយាយថា ពួកយើងដឹងតាំងពីដំបូងមកម្ល៉េះពីគ្រោះថ្នាក់នៃការធ្វើដំណើរចេញពីលីប៊ីទៅកាន់អឺរ៉ុប កាត់តាមសមុទ្រ ប៉ុន្តែបើសិនជាពួកយើងបន្តស្នាក់នៅក្នុងប្រទេសស៊ូដង់ ពួកយើងនឹងត្រូវស្លាប់ ។ រឿងតែមួយបានកើតឡើងនៅប្រទេសអេហ្ស៊ីប និងលីប៊ី ពួកយើងនឹងត្រូវស្លាប់ដូចគ្នា ។ ដូច្នេះហើយ ពួកយើងត្រូវតែផ្សងគ្រោះថ្នាក់ធ្វើដំណើរមកកាន់អឺរ៉ុប ។

UNHCR និយាយថា ចាប់តាំងពីសង្រ្គាមផ្ទុះឡើងរវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស(RSF) ពលរដ្ឋស៊ូដងជាង ៤លាននាក់ បានជម្លៀសខ្លួនទៅកាន់ប្រទេសជិតខាង ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm