ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ៖ មានអ្នកស្លាប់យ៉ាងតិច ៣នាក់ ក្នុងហេតុការណ៍ឆេះសឺទែនផ្ទុកមេតាន នៅអ៊ីរ៉ង់

2025/06/12 01:49:18 am        124


ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ IRNA នៅថ្ងៃពុធ (ទី១១ ខែមិថុនា) នេះ បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស ៣នាក់ បានគ្រោះថ្នាក់ដល់ជីវិត ហើយ ១០នាក់ទៀត បានរងរបួស នៅពេលដែលសឺទែនស្តុកសារធាតុមេតាន ត្រូវបានអគ្គិភ័យឆាបឆេះ នៅកំពង់ផែ ក្នុងខេត្ត Bushehr ភាគខាងត្បូងនៃប្រទេសអ៊ីរ៉ង់។

ទូរទស្សន៍រដ្ឋ បានរាយការណ៍ថា នាវាដឹកសារធាតុមេតាន ដែលចូលចតនៅកំពង់ផែ Bandar Dayyer និងជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Kaveh Petrochemicals បានកើតមានអគ្គិភ័យ ដែលមូលហេតុពិតប្រាកដមិនទាន់ដឹងនៅឡើយទេ។

ចំណែកប្រធានសេវាសង្គ្រោះបន្ទាន់ខេត្ត បានប្រាប់ថា៖ «ដោយគិតពីទំហំនៃអគ្គិភ័យនេះ វាទំនងជាចំនួនអ្នកស្លាប់ និងអ្នករបួស នឹងកើនឡើង»។

គួររំលឹកថា កាលពីខែមេសា ការផ្ទុះដ៏ធំមួយ បានកើតឡើងនៅកំពង់ផែ Shahid Rajaee នៅភាគខាងត្បូងអ៊ីរ៉ង់ ជាហេតុការណ៍ដែលបានបណ្ដាលឲ្យមនុស្សចំនួនយ៉ាងតិច ៥៧នាក់ស្លាប់ ដោយមន្ត្រីមួយចំនួនបានលើកឡើងថា មកពីការស្តុកទុកសារធាតុគីមីមិនបានល្អនៅក្នុងកុងតឺន័រ។ ការស៊ើបអង្កេតជាផ្លូវការលើឧបទ្ទវហេតុនេះមិនទាន់ត្រូវបានបញ្ចប់សព្វគ្រប់នៅឡើយទេ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm