កូសូវ៉ូទទួលយកសំណើរបស់សហរដ្ឋអាមេរិក ក្នុងការផ្ដល់ឲ្យនិរទេសជនស្នាក់នៅ

2025/06/12 03:05:09 am        131


នៅក្នុងសេចក្តីថ្លែងការណ៍មួយផ្ញើទៅកាន់សារព័ត៌មាន Reuters នៅថ្ងៃពុធ (ទី១១ ខែមិថុនា) នេះ រដ្ឋាភិបាល បានឲ្យដឹងថា ប្រទេសកូសូវ៉ូបានព្រមព្រៀងតាមសំណើស្នើឲ្យទទួលជនអន្តោប្រវេន៍ដែលត្រូវបាននិរទេសចេញពីសហរដ្ឋអាមេរិក ដោយផែនការដំបូងនឹងទទួលយកនិរទេសជនចំនួន ៥០នាក់ ក្នុង ១ឆ្នាំ។

សេចក្ដីថ្លែងការណ៍ បានបញ្ជាក់ថា៖ «រដ្ឋាភិបាលបានបង្ហាញពីការត្រៀមខ្លួន ក្នុងការចូលរួម ដោយអាចជ្រើសរើសបុគ្គលពីក្រុមដែលត្រូវបានស្នើឡើងនោះ ផ្តល់ឲ្យពួកគេបំពេញតាមលក្ខណៈវិនិច្ឆ័យជាក់លាក់ ទាក់ទងនឹងនីតិរដ្ឋ និងសណ្តាប់ធ្នាប់សាធារណៈ»។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកកំពុងស្វែងរកដៃគូ ដើម្បីឲ្យព្រមទទួលយកជនអន្តោប្រវេសន៍ ខណៈដែលប្រទេសនេះកំពុងបំពេញតាមការសន្យារបស់លោកប្រធានាធិបតី Donald Trump ដែលចង់ឲ្យមានការនិរទេសកម្រិតកំណត់ត្រា។

កូសូវ៉ូ ដែលជាប្រទេសនៅតំបន់បាល់កង់មានប្រជាជន ១,៦លាននាក់ មានកិច្ចព្រមព្រៀងរួចជាស្រេច ក្នុងការទទួលអ្នកទោស ៣០០នាក់ពីប្រទេសដាណឺម៉ាក ដែលចាប់ផ្តើមនៅឆ្នាំ២០២៧ ជាថ្នូរនឹងប្រាក់ចំនួន ២១០លានអឺរ៉ូ ក្នុងរយៈពេល ១ទសវត្សរ៍បន្ទាប់ ហើយបានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការទទួលយកនិរទេសជនពីប្រទេសអង់គ្លេស។

ទំនាក់ទំនងកូសូវ៉ូ-សហរដ្ឋអាមេរិក មានភាពរឹងមាំជាពិសេស ដោយសារការនាំមុខរបស់សហរដ្ឋអាមេរិក ក្នុងការគាំទ្រដល់ការទទួលបានឯករាជ្យពីប្រទេសស៊ែប៊ី កាលពីឆ្នាំ២០០៨៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        241
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        283
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        262

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm