នៅថ្ងៃពុធនេះ សភាអ៊ីស្រាអែលរៀបចំការបោះឆ្នោតបឋម ដើម្បីរំលាយសភា បន្ទាប់ពីមានជម្លោះជុំវិញការកេណ្ឌទ័ព គឺជាជំហានមួយអាចនាំឲ្យមានការបោះឆ្នោតមុនកាលកំណត់ ដែលការស្ទង់មតិបង្ហាញថា លោកនាយករដ្ឋមន្រ្តី Benjamin Netanyahu នឹងចាញ់ឆ្នោត ។
ក្រុមសមាជិកសភាមកពីក្រុមប្រឆាំង និងក្រុមចម្រុះនៅក្នុងសភាអ៊ីស្រាអែល បានបង្ហាញទស្សនៈខុសប្លែកគ្នាចំពោះការបោះឆ្នោតដែលនឹងផ្តួលរំលំរដ្ឋាភិបាលរបស់លោក Netanyahu ដែលជារដ្ឋាភិបាលនិយមស្តាំខ្លាំងនៅក្នុងប្រវត្តិសាស្រ្តអ៊ីស្រាអែល ។
រដ្ឋាភិបាលចម្រុះរបស់លោក Netanyahu បានជាប់គាំងនៅក្នុងវិបត្តិនយោបាយដ៏អាក្រក់បំផុតរបស់ខ្លួន ជុំវិញសំណើច្បាប់កេណ្ឌទ័ពថ្មី ។
ដៃគូក្នុងក្រុមចម្រុះរបស់លោក Netanyahu និយាយថា ពួកគេនឹងបោះឆ្នោតប្រឆំាងការរំលាយសភា លុះត្រាតែមាននូវការលើកលែងមួយចំនួនផ្តល់ជូនដោយច្បាប់សម្រាប់និស្សិតសាលាជាន់ខ្ពស់ពីការបម្រើយោធា ។
ក្រុមតំណាងរាស្រ្តផ្សេងទៀត ចង់លុបចោលការលើកលែងបែបនេះ ពីការបម្រើកងទ័ព ដែលចាំបាច់ខ្លាំងនៅក្នុងប្រទេសអ៊ីស្រាអែល ៕