ភ្នំពេញ៖ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាពនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន
ចូលរួមមូលនិធិមូលនិធិទ្រទ្រង់កងទ័ព
ការពារព្រំដែនជាតិចំនួន ៣០០ លានរៀលជាដំណាក់កាលទីមួយ។
សម្ដេចតេជោ បានចាត់ទុកមូលនិធិនេះជាខឿនការពារជាតិរបស់ប្រជាជន
ដ៏រឹងមាំរបស់យើង។
សម្ដេចថ្លែងថា ការតស៊ូប្រឆាំងការឈ្លានពានរបស់ថៃ តាមផ្លូវយោធា នយោបាយ ការទូត និងផ្លូវច្បាប់ត្រូវដាក់ក្នុងយុទ្ធសាស្ត្រយូរ
អង្វែង។
សម្ដេចថ្លែងថា យោធាត្រូវត្រៀមគ្រប់ពេលនិងប្រើពេលយូរជាមួយការតស៊ូតាមផ្លូវតុលាការយុត្តិធម៍អន្តរជាតិក្រុងឡាអេក៏ត្រូវប្រើពេលយូរ។
សម្ដេចថ្លែងថា៖ខ្ញុំនិងភរិយាសូមចូលរួមមូលនិធិនេះចំនួន៣០០លានរៀលជាដំណាក់កាលទីមួយ។
សម្ដេចតេជោ បានអំពាវនាវបងប្អូនជនរួមជាតិចូលរួមភ្ជាប់និស្ស័យជាមួយកងទ័ពនិងជាមួយជាតិនិងទឹកដីរបស់យើងទាំងអស់គ្នា៕







