យប់ទីបីនៃអំពើហិង្សាប្រឆាំងជនអន្តោប្រវេសន៍ ឡើងកម្ដៅពេញទីប្រជុំជននៅអៀរឡង់ខាងជើង

2025/06/12 04:18:26 pm        214

ហ្វូងមនុស្សរាប់រយនាក់បានប្រមូលផ្តុំគ្នានៅតាមដងផ្លូវនៃទីប្រជុំជន Ballymena ក្នុងដែនដីអៀរឡង់ខាងជើង របស់ចក្រភពអង់គ្លេស កាលពីថ្ងៃពុធ (១១ មិថុនា) ដោយប្រឈមមុខយ៉ាងក្ដៅគគុកទល់នឹងនគរបាលបំពាក់ដោយខែលកុបកម្ម និងកាណុងបាញ់ទឹក នៅយប់ទីបីនៃបាតុកម្មប្រឆាំងជនអន្តោប្រវេសន៍ដ៏កម្រោល។

ក្រុមកុបកម្មបានវាយប្រហារនគរបាល និងដុតភ្លើងនៅតាមដងផ្លូវនានាក្នុងថ្ងៃទីបីនៃហិង្សា ខណៈកាលពីបាតុកម្មពីរយប់មុនបានមើលឃើញផ្ទះសម្បែង និងអាជីវកម្មត្រូវបានដុតបំផ្លាញរួចមកហើយ ហើយមន្ត្រីនគរបាលរាប់សិបនាក់រងរបួស។ ការតវ៉ានោះផ្ទុះឡើងក្នុងទីប្រជុំជនភាគខាងជើង បន្ទាប់ពីការចាប់ខ្លួនក្មេងជំទង់ពីរនាក់ ដែលត្រូវចោទប្រកាន់ពីបទប៉ុនប៉ងរំលោភក្មេងស្រីជំទង់ម្នាក់។ ជនត្រូវចោទទាំងនោះបានបង្ហាញខ្លួនកាលពីថ្ងៃចន្ទនៅតុលាការ ហើយពួកគេបានស្នើសុំអ្នកបកប្រែជាភាសារ៉ូម៉ានី។

នគរបាលមិនបានបញ្ជាក់ពីជនជាតិនៃក្មេងជំទង់ដែលនៅតែស្ថិតក្នុងការឃុំឃាំងទាំងនោះទេ ប៉ុន្តែតំបន់ដែលត្រូវបានវាយប្រហារកាលថ្ងៃចន្ទ និងថ្ងៃអង្គារ រួមមានសង្កាត់ដែលជនអន្តោប្រវេសន៍រ៉ូម៉ានីរស់នៅ។ មន្ត្រីជាន់ខ្ពស់មកពីគ្រប់គណបក្សនៅដែនដីនេះបានថ្កោលទោសយ៉ាងខ្លាំងចំពោះ "អំពើហិង្សារើសអើងជាតិសាសន៍ ដែលបានមើលឃើញក្នុងប៉ុន្មានថ្ងៃថ្មីៗ"។

មន្រ្តីទាំងនោះបាននិយាយក្នុងសេចក្តីថ្លែងការណ៍រួមមួយកាលថ្ងៃពុធថា អ្នកស្រុកបានទទួលរង "អំពើភេរវនិយម" ហើយនគរបាលបានរងរបួស ដោយជំរុញឱ្យប្រជាជនបដិសេធរបៀបវារៈ "ដ៏បែកបាក់" ដែលត្រូវជំរុញដោយពួក "បំផ្លិចបំផ្លាញ"។ ជាការឆ្លើយតបទៅនឹងអ្វីដែលគេឱ្យឈ្មោះថា "ការរើសអើងជាតិសាសន៍ដ៏ហិង្សា" នគរបាលបានដាក់ពង្រាយមន្ត្រីកុបកម្មជាមួយសត្វសុខន ហើយបានស្នើកងកម្លាំងបន្ថែមពីដែនដីអង់គ្លេស និងវេលស៍ ឱ្យជួយលុបបំបាត់ភាពចលាចលនេះ៕



អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm