មន្ត្រីយោធា៖ ទាហាននៅ L.A អាចឃុំខ្លួនបុគ្គល ខណៈការតវ៉ារាលដាលនៅពាសពេញសហរដ្ឋអាមេរិក

2025/06/12 04:48:37 pm        184

មន្ត្រីនៅទីបញ្ជាការបាននិយាយកាលពីថ្ងៃពុធថា ទាហានសហរដ្ឋអាមេរិកដែលត្រូវបានដាក់ពង្រាយនៅទីក្រុង Los Angeles ត្រូវបានអនុញ្ញាតឱ្យឃុំខ្លួនមនុស្ស រហូតដល់នគរបាលអាចចាប់ខ្លួនពួកគេ ខណៈ ទាហានម៉ារីនរាប់រយនាក់ ត្រូវដាក់ពង្រាយចូលទៅក្នុងទីក្រុង ក្នុងពេលការតវ៉ាឈានចូលដល់ថ្ងៃទី៦។

ការតវ៉ាជុំវិញ ការឆ្មក់បង្ក្រាបជនអន្តោប្រវេសន៍ខុសច្បាប់របស់លោក Trump បានរាលដាលពីរដ្ឋកាលីហ្វ័រនីញ៉ា រហូតទីក្រុងជាច្រើនទៀតនៅសហរដ្ឋអាមេរិក ហើយបាតកម្មកាន់តែច្រើននៅទូទាំងប្រទេស ត្រូវបានគ្រោងទុកនៅថ្ងៃសៅរ៍។



ការសម្រេចចិត្តរបស់លោក Trump ក្នុងការបញ្ជូនកងទ័ពទៅកាន់ទីក្រុង Los Angeles ជុំវិញការជំទាស់របស់អភិបាលរដ្ឋកាលីហ្វ័រនីញ៉ា លោក Gavin Newsom បានបង្កឱ្យមានការពិភាក្សាដេញដោលថ្នាក់ជាតិ អំពីការប្រើប្រាស់យោធានៅលើទឹកដីសហរដ្ឋអាមេរិក។ រដ្ឋបាលរបស់ លោក Newsom បានប្តឹងរដ្ឋាភិបាលសហរដ្ឋអាមេរិក ជុំវិញការដាក់ពង្រាយនេះ។

ឧត្តមសេនីយ Scott Sherman ដែលកំពុងបញ្ជាកងទ័ពអាមេរិក បានប្រាប់អ្នកសារព័ត៌មានថា កងម៉ារីនចំនួន៧០០នាក់ និងកងទ័ពឆ្មាំជាតិចំនួន៤.០០០នាក់ ដែលលោក Trump បានបញ្ជាឲ្យទៅកាន់ទីក្រុង Los Angeles ពុំមានសិទ្ធិអំណាចចាប់ខ្លួន នោះទេ ។ ប៉ុន្តែ លោក Sherman បាននិយាយថា ពួកគេមានសិទ្ធិអំណាចក្នុងការឃុំខ្លួនបុគ្គលជាបណ្ដោះអាសន្ន រហូតដល់ការអនុវត្តច្បាប់អាចចាប់ខ្លួនពួកគេ ប្រសិនបើចាំបាច់ដើម្បីបំពេញបេសកកម្មរបស់ខ្លួនក្នុងការការពារបុគ្គលិក ឬទ្រព្យសហព័ន្ធ។

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm