អាមេរិក រិះគន់សន្និសីទ UN ស្តីពីបញ្ហាអ៊ីស្រាអែល-ប៉ាឡេស្ទីន និងព្រមានមិនឱ្យអ្នកផ្សេងចូលរួម

2025/06/12 05:16:42 pm        83

ឯកសារបណ្ដាញទូតមួយរបស់សហរដ្ឋអាមេរិក មើលឃើញដោយសារព័ត៌មានរ៉យទ័របានបង្ហាញថា រដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump កំពុងជំរុញប្រាប់រដ្ឋាភិបាលនានាជុំវិញពិភពលោក មិនឱ្យចូលរួមក្នុងសន្និសីទអង្គការសហប្រជាជាតិនៅសប្តាហ៍ក្រោយ ស្តីពីដំណោះស្រាយរដ្ឋពីរដែលអាចកើតមានរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។

លិខិតផ្លូវទូត ដែលផ្ញើកាលថ្ងៃអង្គារ (១០ មិថុនា) សប្ដាហ៍នេះ បានព្រមានថា ប្រទេសទាំងឡាយណាដែលចាត់វិធានការប្រឆាំងនឹងអ៊ីស្រាអែលបន្ទាប់ពីសន្និសីទនោះ នឹងត្រូវចាត់ទុកថាជាសកម្មភាពប្រឆាំងនឹងផលប្រយោជន៍គោលនយោបាយការបរទេសរបស់អាមេរិក ហើយអាចប្រឈមមុខនឹងផលវិបាកការទូតពីទីក្រុងវ៉ាស៊ីនតោន។

ឯកសារដែលមិនត្រូវរាយការណ៍ពីមុនមកនោះ ដំណើរការប្រឆាំងនឹងការទូតរបស់សម្ព័ន្ធមិត្តជិតស្និទ្ធទាំងពីរគឺបារាំង និងអារ៉ាប៊ីសាអ៊ូឌីត ដែលនឹងធ្វើជាម្ចាស់ផ្ទះជំនួបមួយនោះនៅសប្តាហ៍ក្រោយក្នុងទីក្រុងញូវយ៉ក ដែលមានបំណងដាក់ចេញនូវចំណុចគោលសម្រាប់ផែនទីបង្ហាញផ្លូវទៅកាន់រដ្ឋប៉ាឡេស្ទីន ខណៈក៏ធានាសន្តិសុខរបស់អ៊ីស្រាអែល។

សហរដ្ឋអាមេរិក អស់ជាច្រើនទសវត្សរ៍មកហើយ បានគាំទ្រដំណោះស្រាយរដ្ឋពីររវាងអ៊ីស្រាអែល-ប៉ាឡេស្ទីន ដែលនឹងបង្កើតរដ្ឋមួយសម្រាប់ប៉ាឡេស្ទីន នៅតំបន់ West Bank និង Gaza រួមជាមួយនឹងអ៊ីស្រាអែល។ លោក Trump ក្នុងអាណត្តិដំបូងរបស់ខ្លួន មិនសូវបង្កើនវិធីសាស្រ្តចំពោះដំណោះស្រាយរដ្ឋពីរនេះទេ ដែលជាសសរស្តម្ភយូរអង្វែងនៃគោលនយោបាយមជ្ឈិមបូព៌ារបស់អាមេរិក។

ប្រធានាធិបតីមកពីបក្សសាធារណរដ្ឋរូបនេះ បានផ្តល់សញ្ញាតិចតួចណាស់អំពីជំហររបស់លោកលើបញ្ហារដ្ឋពីរនេះ នៅក្នុងអាណត្តិទីពីររបស់ខ្លួន។ ប៉ុន្តែកាលពីថ្ងៃអង្គារ ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំអ៊ីស្រាអែល លោក Mike Huckabee ដែលជាអ្នកគាំទ្រដ៏យូររបស់អ៊ីស្រាអែល បាននិយាយថា លោកគិតថា រដ្ឋប៉ាឡេស្ទីនឯករាជ្យ មិនមែនជាគោលដៅគោលនយោបាយការបរទេសរបស់អាមេរិកទៀតទេ៕





អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        129
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        122
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        121

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm