ទីភ្នាក់ងារ UN៖ ជនភៀសខ្លួនគេចពីហិង្សានៅប្រទេសហៃទី ហក់ឡើងក្នុងកម្រិតកំណត់ត្រា

2025/06/12 05:37:05 pm        88

យោងតាមទីភ្នាក់ងារទេសន្តរប្រវេសន៍អន្តរជាតិ IOM របស់អង្គការសហប្រជាជាតិ បានឱ្យដឹងថា មនុស្សចំនួន ១,៣លាននាក់ ដែលជាតួលេខខ្ពស់បំផុតក្នុងកំណត់ត្រា ត្រូវបានបង្ខំឱ្យរត់ភៀសខ្លួនចាកចេញពីផ្ទះសម្បែងរបស់ពួកគេនៅក្នុងប្រទេសហៃទី ដោយសារតែការកើនឡើងនៃអំពើហិង្សាប្រដាប់អាវុធដ៏តានតឹងក្នុងរយៈពេល ៦ខែចុងក្រោយនេះ។

អង្គការ IOM លើកឡើងថា ចំនួនមនុស្សដែលភៀសខ្លួនក្នុងស្រុក នៅក្នុងប្រទេសសមុទ្រការ៉ាអ៊ីបមួយនេះ បានហក់ឡើង ២៤% ចាប់តាំងពីខែធ្នូមក។ តួលេខនេះជាចំនួនជនភៀសខ្លួនដោយអំពើហិង្សាច្រើនបំផុតមិនធ្លាប់មានកត់ត្រាដោយ IOM ក្នុងប្រទេសហៃទី។

អង្គការសហប្រជាជាតិនិយាយថា ក្រុមជនអន្ធពាលប្រដាប់ដោយអាវុធ ដែលភាគច្រើនត្រូវបានជួញដូរពីសហរដ្ឋអាមេរិក បានបង្កើតជាសម្ព័ន្ធមួយក្នុងរដ្ឋធានីព័រអូប្រាំង និងរួមគ្នាគ្រប់គ្រងរហូតដល់ ៨៥% នៃទឹកដីទីក្រុងនេះ។ IOM បានឱ្យដឹងថា ចំនួនមនុស្សកាន់តែច្រើនឡើង កំពុងភៀសខ្លួនចេញពីរដ្ឋធានីដើម្បីសុវត្ថិភាពទៅកន្លែងផ្សេងទៀតនៅក្នុងប្រទេស។

IOM បន្ថែមថា ប្រជាជនជាច្រើនកំពុងរស់នៅក្នុងជម្រកបណ្តោះអាសន្ន ហើយពុំមានលទ្ធភាពទទួលបានការថែទាំសុខភាព សាលារៀន ឬទឹកស្អាតនោះទេ។ កាលពីខែកុម្ភៈ អង្គការកុមារ យូនីសេហ្វ បានរាយការណ៍ពីកំណើនហិង្សាផ្លូវភេទលើកុមារនៅហៃទី ហើយបានឱ្យដឹងថា ភាពក្រីក្រខ្លាំងក៏រុញច្រានកុមារឱ្យក្លាយទៅជាក្រុមជនអន្ធពាលផងដែរ ដោយមានរហូតដល់ពាក់កណ្តាលនៃក្រុមប្រដាប់អាវុធទាំងអស់ ត្រូវបង្កើតឡើងដោយអនីតិជន៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        128
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        121
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm