តំណាងរាស្ត្រ​បក្ស​ប្រជាជន​ប្រគល់​ផ្ទះ អណ្ដូង​ទឹកស្អាត ជូន​ពលរដ្ឋ​ក្នុង​ខេត្តកំពង់ឆ្នាំង​

2021/12/24 01:45:14 am        481

កំពង់ឆ្នាំង​៖ ​ឯកឧត្ដម​រ៉ូ​ហ្វី អូស្មាន​និង​លោកជំទាវ​ម៉ាណ​ណាវី បាន​មានប្រសាសន៍ថា ទីណា​មានការ​លំបាក​ទីនោះ​មាន​វត្តមាន​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ជួយឧបត្ថម្ភ​គាំទ្រ​ទាំង​ស្មារតី​និង​សម្ភារៈ​ជូន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​រងគ្រោះ​ដោយសារ​ធម្មជាតិ​ផ្សេងៗ​គ្រប់​កាលៈទេសៈ​ដោយ​មិន​ប្រកាន់ពូជសាសន៍​និន្នាការ​គណបក្ស​នយោបាយ​ឡើយ​។​

​ឯកឧត្ដម រ៉ូ​ហ្វី អូស្មាន តំណាងរាស្ត្រ​មណ្ឌល​ពោធិសាត់ លោកជំទាវ​ ម៉ាណ​ណាវី​ តំណាងរាស្ត្រ​មណ្ឌល​ភ្នំពេញ​បាន​ថ្លែង​ខណៈ​បាន​ដឹកនាំ​គណៈប្រតិភូ​បាន​ចុះសាកសួរ​សុខទុក្ខ​និង​បាន​នាំយក​អំណោយ​របស់​អង្គការ​មូលនិធិ​អាស៊ាន ដើម្បី​អប់រំ​និង​ការអភិវឌ្ឍ​មាន​អង្ករ​មី​ត្រីខ​ចែកជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​១០០​គ្រួសារ និង​ប្រគល់​សមិទ្ធផល​មានផ្ទះ​អណ្ដូង​ទឹកស្អាត​ខ្នាតតូច​ និង​ខ្នាត​ធំ​ចំនួន ២៥៦​អណ្ដូង​ចំណាយ​ថវិកា​ជាង​៦២៣​លាន​រៀល​ នៅ​ភូមិ​ត្រពាំង​ខ្ចុំ​ឃុំ​ឈូកស​ស្រុក​កំពង់ត្រឡាច​ខេត្តកំពង់ឆ្នាំង​ព្រឹក​ថ្ងៃទី​២២​ធ្នូ​ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្ដម អភិបាលខេត្ត​កំពង់ឆ្នាំង​។​

​​ឯកឧត្ដម រ៉ូ​ហ្វី អូស្មាន បាន​បន្តថា​ ប្រមុខ​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ខិតខំ​ប្រឹងប្រែង​គិតគូរ​ពី​ជីវភាព​រស់នៅ​និង​ការលំបាក​របស់​ប្រជាពលរដ្ឋ​តាំងពី​ស្បៀងអាហារ​ដីស្រែ​ចំការ​ផ្ទះសម្បែង​សុខមាលភាព​ជាពិសេស​ស្វែងរក​វ៉ាក់សាំង​ចាក់​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​រហូតមកដល់​ពេលនេះ​អត្រា​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ​ធ្លាក់ចុះ​ដំណើរ​ការបើក​ប្រទេស​ឡើងវិញ​លើ​គ្រប់​វិស័យ​ធ្វើឱ្យមាន​កំណើនសេដ្ឋកិច្ច​ជាតិ​។ ឯកឧត្ដម រ៉ូ​ហ្វី អូស្មាន​មានប្រសាសន៍ថា​សាសនា​ទាំងអស់​នៅ​កម្ពុ​ជាមាន​សុខដុមរ​ណី​យ​កម្ម​ជាមួយគ្នា​យ៉ាង​សន្តិភាព​ដោយ​គ្មាន​ការ រើសអើង​ចំពោះ​សាសនា​ដទៃ​នោះឡើយ​។​

លើសពីនេះ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មិនបាន​រើសអើង​ឬ​បែងចែក​ចំពោះ​ប្រជា ពលរដ្ឋ​ដែល​គោរព​សាសនា​ផ្សេងគ្នា​នោះឡើយ។ ​ជាក់ស្ដែង​ចំពោះ​អ្នក​គោរព​សាសនា​ឥស្លាម​នៅ​កម្ពុជា​សម្ដេច​បានតែងតាំង​តួនាទី​ឋានៈ​នៅក្នុង​ស្ថាប័ន​នីតិប្បញ្ញត្តិ​មាន​ព្រឹទ្ធសភា​រដ្ឋសភា​និង​ស្ថាប័ន​នីតិប្រតិបត្តិ​ក្នុង​ជួរ​រាជរដ្ឋាភិបាល​មាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និង​តួនាទី​ជា​រដ្ឋលេខាធិការ​អនុរដ្ឋលេខាធិការ​អភិបាលរង​ខេត្ត ក្រុង​ស្រុក​ខណ្ឌ ក្រុមប្រឹក្សា​រាជធានី​ខេត្ត​ស្រុក​ខ័​ណ្ឌ​សង្កាត់ ដើម្បី​ឲ្យ​ចូលរួមចំណែក​កសាង​និង​អភិវឌ្ឍន៍​ប្រទេស ជាតិ​ឲ្យ​បាន​រីកចំរើន​។​ទោះបី​នៅ​កម្ពុជា​ការឆ្លង​ជំងឺ​កូ​វីដ​-១៩​ធ្លាក់ចុះ​យ៉ាងណា​ក៏ដោយ​ឯកឧត្ដម​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ត្រូវ​បន្ត​យក ចិត្ត​ទុកដាក់​ប្រុង​ប្រយ័ត្ន​ជានិច្ច​បន្ត​អនុវត្ត​នូវ​វិធានការ ៣ ការពារ​៣ ​កុំ​របស់​ប្រមុខ​ដឹកនាំ​និង​ក្រសួងសុខាភិបាល​៕ ​អត្ថ​ប​ទ៖ ម៉ក់ រ៉េ​នី​តា​

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm