សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ដឹកនាំគណៈប្រតិភូធ្វើនិវត្តន៍ដល់កម្ពុជាវិញ ដោយសុវត្ថិភាពបន្ទាប់ពីបញ្ចប់បេសកកម្មដោយជោគជ័យ នៅប្រទេសបារាំងរយៈពេល៣ថ្ងៃ

2025/06/12 11:17:40 am        122

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញមកដល់ប្រទេសកម្ពុជាវិញប្រកបដោយសុវត្ថិភាព និងជោគជ័យ ក្រោយបញ្ចប់បេសកកម្មការងារនៅប្រទេសបារាំងរយៈពេល ៣ ថ្ងៃ។

បេកសកកម្មរបស់សម្ដេចធិបតីនៅបារាំង គឺតបតាមការអញ្ជើញរបស់ ឯកឧត្តម ប្រធានាធិបតីបារាំង អេម៉ានុយអ៊ែល ម៉ាក្រុង (Emmanuel Macron) និងឯកឧត្តម អង់តូនីញូ ហ្គុយតេរេស (António Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ (អ.ស.ប.) កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញចូលរួមសន្និសីទ អ.ស.ប. ស្ដីពីមហាសមុទ្រលើកទី៣ (UNOC3) នៅទីក្រុងនីស ប្រទេសបារាំង ចាប់ពីថ្ងៃទី ៩-១១ ខែមិថុនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «ការពន្លឿនសកម្មភាព និងការកៀរគរគ្រប់តួអង្គដើម្បីរក្សា និងប្រើប្រាស់មហាសមុទ្រប្រកបដោយចីរភាព»។

ក្នុងអំឡុងកិច្ចពិភាក្សាទូទៅនៃសន្និសីទនេះ សម្តេចធិបតី បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងរបស់កម្ពុជា ចំពោះការកើនឡើងការគំរាមកំហែងដល់មហាសមុទ្រពិភពលោក រួមមានការកើនឡើងកម្រិតទឹកសមុទ្រ ការហូរច្រោះតាមឆ្នេរសមុទ្រដោយឥតឈប់ឈរ និងការរីករាលដាលនៃការបំពុលប្លាស្ទីក ការថយចុះយ៉ាងឆាប់រហ័សនៃជីវចម្រុះសមុទ្រ និងការទាញយកប្រយោជន៍ហួសហេតុពីធនធានសមុទ្រ ព្រមទាំងបានអំពាវនាវឱ្យមានសកម្មភាពឆាប់រហ័ស និងបន្ទាន់រួមជាមួយកិច្ចសហប្រតិបត្តិការឥតងាករ៉េក្នុងការដោះ ស្រាយបញ្ហាប្រឈមទាំងនេះ។ សម្ដេចក៏បានសម្តែងការគាំទ្រយ៉ាងពេញលេញ និងត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមឯកភាពលើសេចក្តីប្រកាសនយោបាយសន្និសីទ UNOC3 ដើម្បីបញ្ជាក់ពីការបន្តការប្ដេជ្ញាចិត្តរបស់កម្ពុជា ចំពោះកិច្ចសហប្រតិបត្តិការពហុភាគី និងសកម្មភាពមហាសមុទ្រ ប្រកបដោយសមូហភាពផ្អែកលើវិទ្យាសាស្ត្រ នវានុវត្តន៍ និងសមធម៌។

ក្នុងអំឡុងពេលនៃសន្និសីទនេះ កម្ពុជាបានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងស្ដីពីការអភិរក្ស និងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិក្រោមអនុសញ្ញាសហប្រជាជាតិ ស្ដីពីច្បាប់សមុទ្រ (កិច្ចព្រមព្រៀង BBNJ) ក្នុងអំឡុងព្រឹត្តិការណ៍សន្ធិសញ្ញាពិសេសនាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥។ កិច្ចព្រមព្រៀងដ៏សំខាន់នេះ ឆ្លុះបញ្ចាំងពីការគាំទ្ររបស់កម្ពុជាលើការការពារជីវៈចម្រុះសមុទ្រ និងការធានាការប្រើប្រាស់ដោយសមភាព និងនិរន្តរភាពនៃធនធានសមុទ្រនៅក្នុងតំបន់ក្រៅដែនយុត្តាធិការជាតិ។

បន្ថែមលើនេះ កម្ពុជាបានចូលរួមការអំពាវនាវជាសកលដើម្បីប្រយុទ្ធនឹងការបំពុលដោយប្លាស្ទិក តាមរយៈការប្រកាសគាំទ្រ «សេចក្តីអំពាវនាវទីក្រុងនីស» ដែលផ្តួចផ្តើមដោយសមាជិកភាគច្រើននៃគណៈកម្មាធិការចរចាអន្តររដ្ឋាភិបាល ពាក់ព័ន្ធការបំពុលដោយប្លាស្ទិក (Intergovernmental Negotiating Committee on Plastic Pollution - INC)។ កិច្ចខិតខំប្រឹងប្រែងនេះនឹងជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់ចាប់យកឱកាសជាប្រវត្តិសាស្ត្រ ដើម្បីសម្រេចអនុម័តនូវសន្ធិសញ្ញាប្លាស្ទិកមួយ ប្រកបដោយមហិច្ឆិតា ភាពជាសកលប្រសិទ្ធភាព និងដែលចងកាតព្វកិច្ចនៅសម័យប្រជុំបន្ទាប់របស់ INC នាពេលខាងមុខនេះ ដែលបង្ហាញអំពីការប្តេជ្ញាចិត្តរួមគ្នាក្នុងបញ្ចប់នូវការបំពុលដោយប្លាស្ទិក សម្រាប់អនាគតមនុស្សជំនាន់ក្រោយ និងផែនដី។

ស្របពេលសន្និសីទ UNOC3 សម្តេចធិបតី បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំសំខាន់ៗ និងប្រធានគណៈប្រតិភូនៃបណ្តាប្រទេស និងស្ថាប័ន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងទ្វេភាគីរួមមាន៖

១៖ ជំនួបជាមួយ ប្រធានាធិបតីបារាំង ឯកឧត្តម អេម៉ានុយអ៊ែល ម៉ាក្រុង, សម្តេចធិបតីបានអបអរសាទរប្រទេសបារាំង ចំពោះភាពជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះនៃសន្និសីទ UNOC3។ ថ្នាក់ដឹកនាំទាំងពីរ បានស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលកំពុងរីកចម្រើនហើយបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការបញ្ចប់ការរៀបចំផែនទីបង្ហាញផ្លូវសម្រាប់ទំនាក់ទំនងបារាំង-កម្ពុជា ក្នុងគោលបំណងបង្កើតភាពជាដៃគូយុទ្ធសាស្ត្រ។ ឯកឧត្តមប្រធានាធិបតី បានកោតសរសើរដល់ប្រតិបត្តិការថែរក្សាសន្តិភាពរបស់កម្ពុជាក្រោមឆ័ត អ.ស.ប. និងបានទទួលស្គាល់ជំនាញរបស់កម្ពុជាក្នុងការដោះមីន។

២៖ជំនួបពិភាក្សាការងារជាមួយឯកឧត្តម António Costa ប្រធានក្រុមប្រឹក្សាអឺរ៉ុប សម្តេចធិបតី បានគូសបញ្ជាក់ថា កម្ពុជាមានកិច្ចសហប្រតិបត្តិការប្រកបដោយថាមវន្តជាមួយសហភាពអឺរ៉ុប និងរដ្ឋសមាជិកនៅលើវិស័យជាច្រើន ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា។ ជាការឆ្លើយតប ឯកឧត្តម António Costa បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងសហភាពអឺរ៉ុប-កម្ពុជា និងអាស៊ាន និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការកសាងនូវក្របខ័ណ្ឌគតិយុត្ត ជាពិសេសវឌ្ឍនភាពថ្មីៗពាក់ព័ន្ធនឹងច្បាប់ស្តីពីជលផល។

៣៖ជំនួបជាមួយឯកឧត្តម Emomali Rahmon ប្រធានាធិបតីតាហ្ស៊ីគីស្ថាន សម្តេចធិបតី បានរំលឹកឡើងវិញពីជំនួបទ្វេភាគីដ៏កក់ក្តៅរវាងសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តមប្រធានាធិបតី Rahmon កាលពីឆ្នាំ២០១៩ កន្លងទៅនៅប្រទេសតាហ្ស៊ីគីស្ថាន។ ខណៈដែលឆ្នាំនេះជាខួបលើកទី៣០នៃទំនាក់ទំនងការទូតរវាងកម្ពុជា-តាហ្ស៊ីគីស្ថាន ថ្នាក់ដឹកនាំទាំងពីរបានសម្តែងការពេញចិត្តយ៉ាងខ្លាំងចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រជាជាតិទាំងពីរ ក្នុងរយៈពេលច្រើនឆ្នាំកន្លងមក។

៤៖ ជំនួបជាមួយឯកឧត្តម Robert Beugré Mambé នាយករដ្ឋមន្ត្រីកូតឌីវរ័ សម្ដេចធិបតី បានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីជាមួយប្រទេសកូតឌីវ័រ និងបានរំលឹកឡើងវិញ ពីដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Mambé នៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៩។ ថ្នាក់ដឹកនាំទាំងពីរ បានពិភាក្សា និងផ្លាស់ប្តូរទស្សនៈលើវិស័យសក្តានុពលមួយចំនួន ជាពិសេសវិស័យឧស្សាហកម្ម និងកសិកម្ម។

៥៖ ជំនួបជាមួយលោកជំទាវ Annelies Verlinden រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ប្រទេសបែលហ្ស៊ិក សម្ដេច ធិបតី បានថ្លែងអំណរគុណចំពោះភាពជាដៃគូដ៏រឹងមាំរវាងកម្ពុជា និងបែលហ្ស៊ិក និងបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនបែលហ្ស៊ិកដែលបានផ្តល់ការគាំទ្រដល់វិស័យសំខាន់ៗ រួមមាន ការបោសសម្អាតមីន អប់រំ និងអង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា (ECCC)។

៦៖ ជំនួបជាមួយឯកឧត្តម Sepp Schellhorn រដ្ឋលេខាធិការក្រសួងសហព័ន្ធទទួលបន្ទុកកិច្ចការអឺរ៉ុប និងអន្តរជាតិនៃសាធារណរដ្ឋអូទ្រីស សម្ដេចធិបតីបានសម្តែងការពេញចិត្តចំពោះទំនាក់ទំនងកម្ពុជា-អូទ្រីសដ៏យូរអង្វែង និងបានវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់ប្រទេសអូទ្រីស ដែលរួមមានការផ្ដល់អាហារូបករណ៍ និងការផ្ដល់ជំនួយដល់ស្ថាប័នសំខាន់ៗដូចជាមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា អង្គការ UNDP និងនិងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (ECCC)។ សម្ដេចធិបតី និងលោក Sepp Schellhorn បានលើកទឹក ចិត្តឱ្យភាគីទាំងពីរស្វែងរកកិច្ចសហប្រតិបត្តិការបន្ថែមទៀតនៅក្នុងវិស័យផ្សេងៗទៀតដែលជាប្រយោជន៍រួម។

សូមបញ្ជាក់ថា ការចូលរួមរបស់កម្ពុជាក្នុងសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រលើកទី៣ (UNOC3)នេះ បានបញ្ជាក់ពីការយកចិត្តទុកដាក់យ៉ាងមុតមាំចំពោះកិច្ចខិតខំប្រឹងប្រែង ជាសកលក្នុងការដោះស្រាយបញ្ហាប្រឈមទាក់ទងនឹងមហាសមុទ្រ និងការលើកកម្ពស់ការប្រើប្រាស់ប្រកបដោយចីរភាពនៃធនធានមហាសមុទ្រ និងសមុទ្រ ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ក្នុងគោលដៅទី១៤ (ជីវិតក្រោមទឹក)របស់អង្គការសហប្រជាជាតិ៕អត្ថបទ៖ វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am