កម្ពុជានាំចេញជ័រកៅស៊ូក្នុងរយៈពេល៥ខែ មានទំហំទឹកប្រាក់ជាង ៧៥៤លានដុល្លារអាមេរិក

2025/06/12 07:05:57 pm        230

​កម្ពុជានាំចេញជ័រកៅស៊ូ និងផលិតផលធ្វើពីកៅស៊ូ ក្នុងរយៈពេល ៥ ខែ ឆ្នាំ២០២៥ មាន​ទំហំ​ទឹក​ប្រាក់​ប្រមាណជាង ៧៥៤ លាន ដុល្លារអាមេរិក កើនឡើងជិត ៥២ ភាគរយ ធៀបរយៈពេលដូច​គ្នា​ឆ្នាំ​២០២៤, ដែលការកើនឡើងនេះ បានបង្ហាញនូវការរីកចម្រើន នៃការ​ដាំដុះ​សម្រាប់​បម្រើ​ការ​នាំចេញ និងការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​បង្ហាញ​ស្ថិតិ​ពាណិជ្ជ​កម្ម​នៃ​ការ​នាំ​ចេញ​ទំនិញ ទៅកាន់ទីផ្សារអន្តរជាតិរបស់កម្ពុជា នៅក្នុងរយៈពេល ៥ ខែ ឆ្នាំ២០២៥ នេះ កម្ពុជាបាននាំចេញទំនិញ មានទំហំទឹកប្រាក់សរុប ប្រមាណជិត ១២ ពាន់លាន​ដុល្លារ​អាមេរិក​ កើនឡើងប្រមាណជាង ១៧ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នំា២០២៤ ដែលការ កើន​ឡើង​នេះ បង្ហាញអំពីការអភិវឌ្ឍន៍រីគចម្រើនក្នុងស្រុក ជាពិសេស​ផលិត​ផល​នៅ​ក្នុង​វិស័យ​កសិកម្ម ដែលបានចូលរួមចំណែក ដល់កំណើននៃការនាំចេញទំនិញរបស់កម្ពុជាផងដែររ។

ជាក់ស្តែងផលិតផលកសិកម្ម នៅក្នុងរយៈពេល៥ខែនេះ កម្ពុជាបាននាំចេញជ័រកៅស៊ូ និង​ផលិត​ផល​ធ្វើ​ពីកៅស៊ូ មានទឹក ប្រាក់ជាង ៧៥៤ លានដុល្លារអាមេរិក កើនឡើងប្រមាណ ៥១,៨ ភាគ​រយ ខណៈនៅក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ការនាំ ចេញជ័រកៅស៊ូ និង​ផលិត​ផល​ធ្វើ​ពី​កៅស៊ូ ​សម្រេចបានត្រឹម ៤៩៧ លានដុល្លារអាមេរិកប៉ុណ្ណោះ ។ ក្រៅពីកៅស៊ូ កម្ពុជាក៏បាន នាំ​ចេញ​​ផលិតផលក្នុងវិស័យកសិកម្មជាច្រើនទៀតដូចជា៖ ផ្លែឈើ និងគ្រាប់ផ្លែឈើគ្រាប់មុខ មាន​ទឹក​ប្រាក់ជាង ៩៣៨ លានដុល្លារ កើនឡើង ៤២ ភាគរយ, ផលិតផលកែច្នៃពីបន្លែ ផ្លែឈើ និង​គ្រាប់​ផ្លែ​ឈើ ចំនួន ៨៨ លានដុល្លារ កើនឡើងជិត ១៥ ភាគរយ និងធញ្ញជាតិជាដើម មាន​ទឹក​ប្រាក់​ជាង ៨០០ លានដុល្លារអាមេរិកផងដែរ។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ថ្មីៗនេះលើកឡើងថា ប្រទេស​កម្ពុជា​ភាគ​ច្រើន​ផលិតជ័រកៅស៊ូ លេខ១ និងលេខ២ សម្រាប់បម្រើតែទីផ្សារនាំចេញ, ជាក់ស្តែង​ការ​នាំ​ចេញ​ជ័រកៅស៊ូ ដែលមានកំណើនកើនឡើងនេះ គឺជាសញ្ញាណ មួយល្អ នៃការងើបឡើង​ក្នុង​វិស័យ​កសិកម្ម គាំទ្រដល់ការនាំចេញ និងសកម្មភាពនៃការដាំដុះ ក៏ជាការគាំទ្រដល់រោងចក្រផលិត សំបក​កង់​រថយន្តក្នុងស្រុកផងដែរ។

សូមបញ្ជាក់ថា នៅក្នុងបំណាច់ឆ្នាំ២០២៤ បើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កម្ពុជា​បាននាំចេញជ័រកៅស៊ូ គិតជា ទឹកប្រាក់មានចំនួនជាង ១ ៥០០ លានដុល្លារអាមេរិក កើន​ឡើង​ជិត ៦៤ ភាគរយ ខណៈនៅក្នុងឆ្នាំ ២០២៣ កម្ពុជាបាននាំចេញ កៅស៊ូ មានទឹកប្រាក់ជិត ១ ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ។ ចំណែកការដាំដុះវិញ, យោងតាមអគ្គនាយកដ្ឋានកៅស៊ូ គិត​ត្រឹមដំណាច់ឆ្នាំ២០២៤ នៅកម្ពុជាមានផ្ទៃដីកៅស៊ូសរុបចំនួនជាង ៤២ ម៉ឺនហិកតា ក្នុង​នោះ​ផ្ទៃ​ដី​កៅស៊ូចៀរជ័រ មានចំនួនជាង ៣៣មឺ់ន ហិកតា ស្មើជាង ៧៧ ភាគរយ នៃផ្ទៃដីកៅស៊ូសរុប និង​ផ្ទៃ​ដីថែទាំ ៩៥ ពាន់ហិកតា ស្មើនឹងជាង ២២ ភាគរយ៕ អត្ថបទ៖ សុន រ៉ាឌី 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        97
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        203
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        184

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm