ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយកាលពីថ្ងៃពុធ ថា ការយកចិត្តទុកដាក់ជាពិសេសនៅក្នុងកម្មវិធីអាវុធថ្មីរបស់ប្រទេសនេះ គួរតែត្រូវដាក់ទៅលើលទ្ធភាពបីវិស័យរបស់នុយក្លេអ៊ែរ ដែលរួមមានអាវុធនៅលើដី នៅសមុទ្រ និងអាវុធបាញ់ដោយយន្តហោះ។

ការលើកឡើងរបស់លោក Putin ដែលត្រូវបានចាក់ផ្សាយតាមទូរទស្សន៍រដ្ឋ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំមួយរបស់មន្ត្រីជាន់ខ្ពស់ ដែលនិយាយដល់ឧស្សាហកម្មអាវុធរបស់ប្រទេស។
លោក Putin បាននិយាយថា «ដោយគ្មានការសង្ស័យ ការយកចិត្តទុកដាក់ជាពិសេសគួរតែផ្តោតលើ លទ្ធភាពបីវិស័យរបស់នុយក្លេអ៊ែរ ដែលត្រូវបាននិងនឹងនៅតែជាការធានាបាននូវអធិបតេយ្យភាពរបស់រុស្ស៊ី និងដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាតុល្យភាពកងកម្លាំងនៅក្នុងពិភពលោក»។
លោកនិយាយថា សព្វាវុធសរុប៩៥ភាគរយនៅក្នុងកងកម្លាំងនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់រុស្ស៊ី គឺមានភាពទំនើបពេញលេញ។ លោក និយាយនៅក្នុងកិច្ចប្រជុំថា «នេះគឺជាសូចនាករដ៏ល្អមួយ ហើយតាមពិតទៅ គឺមានកម្រិតខ្ពស់បំផុតក្នុងចំណោមប្រទេសមហាអំណាចនុយក្លេអ៊ែរទាំងអស់របស់ពិភពលោក» ។

