
ភ្នំពេញ៖ ហ្វេសប៊ុកផ្ទាល់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រីនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ បានផ្សព្វផ្សាយដោយ សរសេរថា សំបុត្រសម្ងាត់ឆ្នាំ១៩៩៤ កូនប្រុសខ្ញុំ ហ៊ុន ម៉ាណែត ដែលពេលនោះកំពុងសិក្សានៅសាក លវិទ្យាល័យមួយនាទីក្រុងញ៉ូវយ៉ក សហរដ្ឋអាម៉េរិក បានសសេរលិខិតសម្ងាត់មួយច្បាប់មកខ្ញុំ ដើម្បីបានរៀនខាងយោធា និងវិទ្យាសាស្រ្តនយោបាយជាមួយនឹងការប្តេជ្ញារបស់គេ គឺរៀនយកបណ្ឌិតខាងសេដ្ឋកិច្ចឱ្យបាន។ លិខិតមួយច្បាប់នេះមិនមានការចាំបាច់រក្សាទុកជាសម្ងាត់ទៀតទេ ព្រោះវាបានកន្ល ងហួសជិត២៨ឆ្នាំមកហើយ។ ជាមួយនេះ ម៉ាណែត ក៏មានចំណេះដឹងខាងសេដ្ឋកិច្ច នយោបាយ និងយោធាដូចដែលមាននៅក្នុងលិខិតនេះស្រាប់។ អានលិខិតនេះ នឹងយល់ពី ម៉ាណែត កាន់តែច្បាស់ ហើយអ្វីដែលមិនមានក្នុងលិខិតនេះ គឺ ម៉ាណែត បានចូលទៅធ្វើកម្មសិក្សានៅធនាគារពិភពលោកដែ លត្រូវបានបញ្ជូនទៅធ្វើការនៅប្រទេសកុងហ្គោ បន្ទាប់ពីជាប់បរិញ្ញាបត្រជាន់ខ្ពស់នៅសកលវិទ្យាល័យញ៉ូវយ៉ក។ ម៉ាណែត ធ្លាប់បានទៅរស់នៅជាមួយគ្រួសារបារាំងមួយ នៅប្រទេសបារាំងដោយស៊ីឈ្នួលបេះផ្លែប៉ោមឱ្យគ្រួសារនេះ ដើម្បីរៀនភាសាបារាំង។ នៅពេលរៀនថ្នាក់បណ្ឌិតនៅប្រទេសអង់គ្លេស ម៉ាណែត បានចូលបង្រៀនគណិតវិជ្ជាសម្រាប់និស្សិតឆ្នាំទី២ និងទី៣ ដើម្បីបានប្រាក់ខ្លះៗសម្រាប់ចំណា យ និងកាត់បន្ថយការចំណាយរបស់ឪពុកម្តាយ៕ ដោយ៖ គង់ ឌិន




