មន្ត្រីអាមេរិក និងអឺរ៉ុប និយាយថា អ៊ីស្រាអែល ត្រៀមរួចរាល់ហើយក្នុងការវាយប្រហារអ៊ីរ៉ង់

2025/06/12 07:27:10 pm        180

យោងតាមក្រុមមន្ត្រីនៅសហរដ្ឋអាមេរិក និងអឺរ៉ុប បានឱ្យដឹងថា អ៊ីស្រាអែលហាក់ដូចជាកំពុងរៀបចំធ្វើការវាយប្រហារមួយក្នុងពេលឆាប់ៗនេះលើអ៊ីរ៉ង់ ក្នុងជំហានមួយដែលអាចធ្វើឱ្យមជ្ឈិមបូព៌ាកាន់តែក្តៅគគុក និងបង្អាក់ ឬពន្យារពេលកិច្ចខិតខំរបស់រដ្ឋបាលលោកប្រធានាធិបតីអាមេរិក Donald Trump ដើម្បីសម្របសម្រួលកិច្ចព្រមព្រៀងកាត់ផ្តាច់ផ្លូវរបស់អ៊ីរ៉ង់ ក្នុងការបង្កើតគ្រាប់បែកនុយក្លេអ៊ែរ។

ក្ដីបារម្ភពីលទ្ធភាពនៃការវាយប្រហាររបស់អ៊ីស្រាអែល និងការរំពឹងទុកនៃការសងសឹកដោយអ៊ីរ៉ង់ បានដឹកនាំឱ្យសហរដ្ឋអាមេរិក កាលពីថ្ងៃពុធ ចាត់វិធានការដកអ្នកការទូតចេញពីអ៊ីរ៉ាក់ និងអនុញ្ញាតឱ្យមានការចាកចេញដោយស្ម័គ្រចិត្តនៃសមាជិកគ្រួសារយោធាអាមេរិក ពីមជ្ឈិមបូព៌ា។

គេមិនច្បាស់ទេថាតើការវាយប្រហាររបស់អ៊ីស្រាអែលនោះអាចមានទំហំប៉ុណ្ណា ប៉ុន្តែកំណើនភាពតានតឹងបានកើតមានឡើង បន្ទាប់ពីប៉ុន្មានខែដែលលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ជំរុញឱ្យលោក Trump ចាប់យកឱកាសនូវអ្វីដែលអ៊ីស្រាអែល មើលឃើញថាជាភាពងាយរងគ្រោះរបស់អ៊ីរ៉ង់ ចំពោះការវាយប្រហារ។

លោក Trump បានច្រានលផែនការមួយផ្សេងទៀតរបស់អ៊ីស្រាអែល កាលពីប៉ុន្មានខែមុនដើម្បីវាយប្រហារអ៊ីរ៉ង់ ដោយទទូចថា លោកចង់មានឱកាសចរចារកិច្ចព្រមព្រៀងជាមួយទីក្រុងតេអេរ៉ង់ ហើយកាលពី ២សប្តាហ៍មុន លោក Trump ក៏បាននិយាយថា លោកបានព្រមានលោក Netanyahu មិនឱ្យវាយប្រហារ ខណៈការចរចារអាមេរិក-អ៊ីរ៉ង់ កំពុងដំណើរការ។

យ៉ាងណាក៏ដោយ ការសម្រេចចិត្តរបស់អាមេរិក ក្នុងការដកបុគ្គលិកចេញពីតំបន់ រួមជាមួយនឹងការព្រមានពីចក្រភពអង់គ្លេស ពីការគំរាមកំហែងថ្មីចំពោះការដឹកជញ្ជូនពាណិជ្ជកម្មនៅមជ្ឈិមបូព៌ា បានកើតឡើងប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីលោក Trump បានប្រាប់កាសែត New York Post នៅក្នុងកម្មវិធីមួយដែលចេញផ្សាយកាលពីថ្ងៃពុធថា លោក "មិនសូវជឿជាក់ទេ" លើចក្ខុវិស័យសម្រាប់កិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm