រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក David Lammy និងលោក Fabian Picardo រដ្ឋមន្រ្តីប្រចាំដែនដី ហ្ស៊ីប្រាល់តា(Gibraltar) បាននិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយនៅទីក្រុង Brussels កាលពីថ្ងៃពុធ ថា សហភាពអឺរ៉ុបនិងចក្រភពអង់គ្លេស បានឈានដល់កិច្ចព្រមព្រៀងមួយស្តីពីស្ថានភាពនៃដែនដីទីក្រុងហ្ស៊ីប្រាល់តា(Gibraltar) ក្រៅប្រទេស ដែលជួយសម្រួលដល់ការឆ្លងកាត់ព្រំដែន និងបញ្ចប់ភាពមិនច្បាស់លាស់ផ្នែកនយោបាយជាច្រើនឆ្នាំ ។

ស្ថានភាពនៅដែនដី Gibraltar ជាតំបន់មួយនៅចុងភាគខាងត្បូងប្រទេសអេស្ប៉ាញដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់អង់គ្លេសតាំងពីសតវត្សទី១៨ ហើយរបៀបល្បាតនៅព្រំដែនជាមួយប្រទេសអេស្ប៉ាញគឺជាចំណុចនៃជម្លោះ ចាប់តាំងពីចក្រភពអង់គ្លេសបានបោះឆ្នោតនៅឆ្នាំ ២០១៦ ដើម្បីចាកចេញពីសហភាពអឺរ៉ុប។

ការពិភាក្សា បានបន្តដោយគ្មានកិច្ចព្រមព្រៀង ចាប់តាំងពីចក្រភពអង់គ្លេសចាកចេញពីសហភាពអឺរ៉ុបជាផ្លូវការក្នុងឆ្នាំ២០២០ ជុំវិញស្ថានភាពដែនដី និងព្រំដែនជាមួយប្រទេសអេស្ប៉ាញ។ ពលរដ្ឋទីក្រុង Gibraltar អាចឆ្លងកាត់ដោយប្រើប្រាស់កាតពលរដ្ឋ ដោយមិនចាំបាច់បោះត្រាលិខិតឆ្លងដែន។ ពលរដ្ឋអេស្ប៉ាញ អាចឆ្លងកាត់ដោយប្រើប្រាស់អត្តសញ្ញាណប័ណ្ណរដ្ឋាភិបាល។
ការគ្រប់គ្រងលិខិតឆ្លងដែន ត្រូវបានបង្កើតឡើងវិញម្តងម្កាលនៅក្នុងជម្លោះសងសឹក ទោះជាយ៉ាងណា ក៏នៅបណ្តាលឱ្យមានការតម្រង់ជួរដ៏ច្រើនសម្រាប់កម្មករឆ្លងព្រំដែនរហូតដល់១៥.០០០នាក់។ ក្រោមកិច្ចព្រមព្រៀងកាលពីថ្ងៃពុធ អ្នកដែលទៅដល់អាកាសយានដ្ឋាន Gibraltar គ្រាន់តែបង្ហាញលិខិតឆ្លងដែនរបស់ពួកគេដល់មន្ត្រីព្រំដែន Gibraltar និងប្រទេសអេស្ប៉ាញ។