ប្រធានសម្ព័ន្ធអារ៉ាប់ គាំទ្រការដាក់ទណ្ឌកម្មរបស់ប្រទេសលោកខាងលិច លើរដ្ឋមន្ត្រីអ៊ីស្រាអែល

2025/06/12 10:10:43 pm        456

អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ (AL) លោក Ahmed Aboul-Gheit បានថ្លែងកាលពីថ្ងៃពុធថា ការសម្រេចចិត្តរួមគ្នាដោយប្រទេសលោកខាងលិចចំនួន ៥ ក្នុងការដាក់ទណ្ឌកម្មរដ្ឋមន្ត្រីអ៊ីស្រាអែលពីររូប ត្រូវបាន «ស្វាគមន៍» ។

សេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំង៥ បានឲ្យដឹងកាលពីថ្ងៃអង្គារថា រដ្ឋមន្ត្រីសន្តិសុខអ៊ីស្រាអែលលោក Itamar Ben-Gvir និងរដ្ឋមន្ត្រីហិរញ្ញវត្ថុលោក Bezalel Smotrich ត្រូវបានហាមឃាត់ការធ្វើដំណើរដោយប្រទេសអូស្ត្រាលី កាណាដា នូវែលសេឡង់ ន័រវែស និងចក្រភពអង់គ្លេស ជុំវិញ ការញុះញង់ឲ្យមានអំពើហិង្សាម្តងហើយម្តងទៀតទៅលើប្រជាជនប៉ាឡេស្ទីន នៅតំបន់វេសបែង(West Bank)។

យោងតាមសេចក្តីថ្លែងការណ៍របស់សម្ព័ន្ធអារ៉ាប់ (AL) ដែលបានចេញផ្សាយកាលពីថ្ងៃពុធ លោក Aboul-Gheit បានពណ៌នាការហាមប្រាមនេះថា ពិតជា «សំខាន់ណាស់» ក្នុងការធ្វើឲ្យមន្ត្រីក្នុងរដ្ឋាភិបាលនៃប្រទេសដែលកំពុងគ្រប់គ្រងនេះ ទទួលខុសត្រូវចំពោះការពាក់ព័ន្ធក្នុង «ការញុះញង់ជាក់ស្តែងនូវអំពើហិង្សា»និងបណ្តោយឲ្យអ្នកតាំងលំនៅអ៊ីស្រាអែល ដែលបានវាយប្រហារជនជាតិប៉ាឡេស្ទីន នៅតំបន់វេសបែង រួចពីទោសទណ្ឌ។

លោកបាននិយាយថា ការដាក់ទណ្ឌកម្មនេះ លាតត្រដាងពីអំពើឧក្រិដ្ឋកម្មរបស់មន្ត្រីរដ្ឋាភិបាលស្តាំនិយមជ្រុល ដែលបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម និងការរំលោភយ៉ាងទូលំទូលាយលើច្បាប់មនុស្សធម៌អន្តរជាតិ ទាំងនៅតំបន់វេសបែង និងហ្កាហ្សាស្ទ្រីប។

សេចក្តីថ្លែងការណ៍ បានបញ្ជាក់ថា ចំណាច់ការនេះ គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកតុល្យភាពឡើងវិញនូវគោលជំហរអន្តរជាតិស្តីពីឧក្រិដ្ឋកម្មសង្គ្រាមប្រឆាំងនឹងប៉ាឡេស្ទីន និងចាត់វិធានការជាក់ស្តែង ដើម្បីឲ្យជនល្មើស ទទួលខុសត្រូវ។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        128
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        121
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm