រដ្ឋាភិបាលម៉ាលី អនុម័តច្បាប់ផ្តល់អំណាចដល់មេដឹកនាំរបបយោធា ៥ឆ្នាំ បន្ថែមទៀត

2025/06/12 10:15:03 pm        451

ទីស្តីការគណៈរដ្ឋមន្ត្រីរបស់ប្រទេសម៉ាលីកាលពីថ្ងៃពុធ បានអនុម័តច្បាប់ដ៏ចម្រូងចម្រាសមួយ ដែលផ្តល់អំណាចដល់ប្រមុខរបបយោធារយៈពេល ៥ឆ្នាំ បន្ថែមទៀត។

លោកឧត្តមសេនីយ៍ Assimi Goita បានដឹកនាំប្រទេសអាហ្រ្វិកខាងលិច ចាប់តាំងពីធ្វើរដ្ឋប្រហារចំនួនពីរក្នុងឆ្នាំ ២០២០ និង ២០២១។ ការសម្រេចនេះ ធ្វើឡើង បន្ទាប់ពីការរំលាយគណបក្សនយោបាយរបស់របបយោធា កាលពីខែឧសភា។

យោងតាមសេចក្តីថ្លែងការណ៍របស់គណៈរដ្ឋមន្ត្រីនៃរដ្ឋាភិបាលនេះ ច្បាប់នេះនឹងនាំទៅដល់«ការកែសម្រួលធម្មនុញ្ញអន្តរកាល ដោយផ្តល់សិទ្ធិដល់ប្រមុខរដ្ឋនូវអាណត្តិបន្តរយៈពេល ៥ឆ្នាំ ដែលចាប់ផ្តើមនៅឆ្នាំ ២០២៥»។ ច្បាប់នេះដែរ អនុវត្តអនុសាសន៍នៃការពិគ្រោះយោបល់ការសន្ទនាថ្នាក់ជាតិ ដែលរៀបចំដោយរបបយោធាកាលពីខែមេសា ដែលគណបក្សនយោបាយជាច្រើន បានធ្វើពហិការ។

ឥឡូវនេះ ច្បាប់នេះកំពុងរង់ចាំការផ្តល់សច្ចាប័នដោយក្រុមប្រឹក្សាអន្តរកាលជាតិ ដែលជាស្ថាប័ននីតិប្បញ្ញត្តិដែលត្រួតពិនិត្យការផ្លាស់ប្តូរនេះ។

កាលពីដើមខែឧសភា លោកឧត្តមសេនីយ៍ Goita បានចុះហត្ថលេខាលើក្រឹត្យរំលាយគណបក្សនយោបាយ ដែលជាការសម្រេចមួយ ធ្វើឡើង ក្នុងបរិបទនៃការប្រឆាំងដែលកំពុងកើនឡើង។ ការរំលាយគណបក្សនេះ កើតឡើង ស្របពេលជាមួយនឹងការកើនឡើងនៃការចាប់ជំរិតសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យ នៅក្នុងរដ្ឋធានី Bamako ហើយរយៈពេលប៉ុន្មានថ្ងៃ បន្ទាប់ពីការធ្វើបាតុកម្មមួយ ដែលបានធ្វើឡើងដោយសកម្មជនរាប់រយនាក់។

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        47
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        50
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        49

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ

2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm