អ៊ីស្រាអែល នឹងបណ្តេញចេញនូវជនជាតិបារាំងមកតាមទូកជំនួយ នៅតំបន់ហ្កាហ្សា នៅចុងសប្តាហ៍នេះ

2025/06/12 10:23:08 pm        39

រដ្ឋមន្ត្រីការបរទេសបារាំង បាននិយាយកាលពីថ្ងៃពុធថា នៅចុងសប្តាហ៍នេះ អ៊ីស្រាអែលនឹងបណ្តេញចេញនូវជនជាតិបារាំង៤ នាក់ ដែលត្រូវបានឃុំខ្លួន បន្ទាប់ពីកងកម្លាំងសន្តិសុខ បានស្ទាក់ចាប់ទូកផ្តល់ជំនួយរបស់ពួកគេដែលមានទិសដៅទៅកាន់តំបន់ហ្កាហ្សា។ 

ការប្រកាសនេះ បានធ្វើឡើង នៅពេលដែលនាយករដ្ឋមន្ត្រីរបស់ប្រទេសបារាំង បានចោទប្រកាន់សកម្មជននៅលើទូកដែលសង្ឃឹមថា នឹងលើកកម្ពស់ការយល់ដឹងអំពីស្ថានភាពមនុស្សធម៌ នៅក្នុងតំបន់ហ្កាហ្សាដែលហែកហួរដោយសង្រ្គាមនេះ ថាបានប្រើប្រាស់ជម្លោះអ៊ីស្រាអែលនិងប៉ាឡេស្ទីន ដើម្បីកេងចំណេញ ផ្នែកនយោបាយ។

រដ្ឋមន្ត្រីការបរទេសបារាំងលោក Jean-Noel Barrot បាននិយាយនៅលើសង្គម Xថា សកម្មជនទាំង ៤នាក់ ក្នុងនោះមានអ្នកស្រី Rima Hassan សមាជិកសភាអឺរ៉ុបមកពីគណបក្ស France Unbowed (LFI) ដែលមានដើមកំណើតប៉ាឡេស្ទីន នឹងត្រូវនិរទេស នៅថ្ងៃព្រហស្បតិ៍នេះ និងថ្ងៃសុក្រ។ 

ពួកគេស្ថិតក្នុងចំណោមមនុស្ស ១២នាក់ នៅលើទូកក្ដោង Madleen ដែលដឹកស្បៀងអាហារ និងសម្ភារៈ ផ្គត់ផ្គង់សម្រាប់តំបន់ហ្កាហ្សា មុនពេលវាត្រូវបានស្ទាក់ចាប់ដោយកងកម្លាំងអ៊ីស្រាអែល នៅក្នុងដែនទឹកអន្តរជាតិ ចេញពីទឹកដីប៉ាឡេស្ទីនដែលត្រូវបានឡោមព័ទ្ធ កាលពីថ្ងៃចន្ទ។

អ្នកទាំង ៤នាក់ ក្នុងនោះមានពលរដ្ឋបារាំងពីរនាក់ និងសកម្មជនស៊ុយអែត Greta Thunberg បានយល់ព្រមឲ្យគេនិរទេសភ្លាមៗ។

ចំណែក ៨នាក់ដែលនៅសល់ ត្រូវបានឃុំខ្លួន បន្ទាប់ពីពួកគេបានបដិសេធមិនចាកចេញពីអ៊ីស្រាអែលដោយស្ម័គ្រចិត្ត។ នេះបើយោងតាមអង្គការ Adalah ដែលជាអង្គការសិទ្ធិមនុស្សអ៊ីស្រាអែលតំណាងឲ្យ សកម្មជនភាគច្រើន។

គួរបញ្ជាក់ផងដែរ សកម្មជនទាំង ១២នាក់ ត្រូវបានហាមឃាត់មិនឲ្យចូលប្រទេសអ៊ីស្រាអែល រយៈពេល ១០០ឆ្នាំ។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        172
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        159
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm