អគ្គសេនាធិការកងទ័ពចម្រុះកូរ៉េខាងត្បូង(JCS) និយាយនៅថ្ងៃព្រហស្បតិ៍នេះថា កូរ៉េខាងជើងទំនងជាឈប់ចាកឧបករណ៍សំឡេងនៅជិតព្រំដែនដែលមានគោលដៅលើកូរ៉េខាងត្បូង ។
JCS និយាយថា ការចាក់ឧបករណ៍បំពងសំឡេងមិនបានឮនោះទេនៅថ្ងៃព្រហស្បតិ៍នេះ ហើយយោធាកូរ៉េខាងត្បូង កំពុងតាមដានសកម្មភាពរបស់ទីក្រុងព្យុងយ៉ាង ។

ទីក្រុងសេអ៊ូល បានផ្អាកការចាក់ឧបករណ៍បំពងសំឡេងរបស់ខ្លួននៅជិតព្រំដែនដែលមានគោលដៅលើកូរ៉េខាងជើងកាលពីថ្ងៃពុធ ក្រោយចាប់ផ្តើមឃោសនាសព្ទឡើងវិញកាលពីឆ្នាំមុន អំឡុងពេលកើនឡើងភាពតានតឹងជាមួយប្រទេសជិតខាងមួយនេះ ។
អ្នកនាំពាក្យប្រធានាធិបតីនិយាយថា ប្រធានាធិបតីកូរ៉េខាងត្បូងលោក Lee Jae-myung ដែលបានឡើងកាន់តំណែងនៅក្នុងខែនេះ សន្យាថានឹងចាប់ផ្តើមឡើងវិញកិច្ចសន្ទនាជាមួយកូរ៉េខាងជើង ដោយលោកបានបញ្ជាឲ្យមានចំណាត់ការបន្ធូរបន្ថយភាពតានតឹង ។
ប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ព្រំដែន បានជំទាស់ទៅនឹងការចាក់ឧបករណ៍បំពងសំឡេងនេះ ដោយពួកគេអះអាងថា វាបានបង្កឲ្យមានការរំខានខ្លាំង ដោយសារសំឡេងឮខ្លាំងរបស់វា ៕
