យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Air India បានធ្លាក់នៅតំបន់ Meghaninagar នៃទីក្រុង Ahmedabad របស់ប្រទេសឥណ្ឌា។ ហេតុការណ៍នេះបានកើតឡើងនៅជិតអាកាសយានដ្ឋាន Gujsel ក្បែរជំរុំ Ghoda ក្នុងតំបន់ Meghaninagar។
ក្រោយទទួលបានព័ត៌មានពីហេតុការណ៍នេះ រថយន្តកងពន្លត់អគ្គិភ័យ ៣គ្រឿង និងក្បួនរថយន្តរបស់នគរបាល បានចុះទៅដល់កន្លែងកើតហេតុ។ ក្នុងពេលនោះ គេឃើញមានផ្សែងហុយពីចម្ងាយ ដែលបង្កការភ័យខ្លាចដល់អ្នកស្រុកនៃតំបន់នេះ៕