UN៖ ជនភៀសខ្លួន ដោយសារសង្រ្គាម នៅជុំវិញពិភពលោក កើនឡើងលើសពី ១២២លាននាក់

2025/06/12 11:11:19 pm        49

ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UN) នៅថ្ងៃព្រហស្បតិ៍ (ទី១២ ខែមិថុនា) នេះ បានប្រាប់ឲ្យដឹងថា ចំនួនមនុស្សផ្លាស់ទីលំនៅ ដោយសារសង្រ្គាម និងការធ្វើទុកបុកម្នេញ នៅជុំវិញពិភពលោក បានកើនឡើងលើសពី ១២២លាននាក់ហើយ នៅឆ្នាំនេះ ដោយសារការបរាជ័យមិនអាចដោះស្រាយជម្លោះដែលមានរយៈពេលជាច្រើនឆ្នាំទាំងនោះ ដូចជានៅប្រទេសស៊ូដង់ និងអ៊ុយក្រែនជាដើម ដោយទីភ្នាក់ងារនេះបានកត់សម្គាល់ថា ការផ្ដល់មូលនិធិជួយសង្គ្រោះបានធ្លាក់ចុះដល់កម្រិតឆ្នាំ២០១៥។

យោងតាមរបាយការណ៍របស់ឧត្តមស្នងការអង្គការសហប្រជាជតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) លោក Filippo Grandi បានឲ្យដឹងថា មានជនភៀសសឹកជាង ២លាននាក់ទៀត នៅទូទាំងពិភពលោក នាចុងខែមេសា ឆ្នាំ២០២៥ ពោលគឺច្រើនជាងកម្រិតឆ្នាំមុន បើទោះបីជាចំនួនប្រជាជនស៊ីរីត្រលប់ទៅប្រទេសកំណើតវិញមានចំនួនជិតស្មើគ្នា បន្ទាប់ពីរបបគ្រប់គ្រងរបស់លោក Bashar al-Assad ដួលរលំ។

របាយការណ៍នេះបានភ្ជាប់ទៅនឹងការកើនឡើងនៃជម្លោះធំ នៅប្រទេសស៊ូដង់ សហភាពមីយ៉ាន់ម៉ា និងអ៊ុយក្រែន និង «ការបន្តបរាជ័យមិនអាចបញ្ឈប់ការប្រយុទ្ធគ្នាបាន»។ លោក Grandi បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍រួមជាមួយនឹងរបាយការណ៍នោះថា៖ «យើងកំពុងរស់នៅក្នុងពេលវេលាប្រែប្រួលខ្លាំង នៅក្នុងទំនាក់ទំនងអន្តរជាតិ ដោយសង្គ្រាមសម័យទំនើប បង្កើតបានជាទិដ្ឋភាពផុយស្រួយ និងគួរឲ្យតក់ស្លុតដែលត្រូវបានសម្គាល់ដោយទុក្ខវេទនាក្រៃលែងរបស់មនុស្សជាតិ»។

UNHCR បានបន្ថែមថា ការកើនឡើងនៃចំនួនជនភៀសខ្លួន កើតមានស្របពេលដែលការផ្តល់មូលនិធិ ដើម្បីជួយពួកគេ បានធ្លាក់ចុះដល់កម្រិត ឆ្នាំ២០១៥ ជាពេលដែលចំនួនសរុបនៃជនភៀសខ្លួន នៅជុំវិញពិភពលោក មានកម្រិតពាក់កណ្តាលនៃចំនួនបច្ចុប្បន្ន៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm