អង្គភាពយោធារបស់កងទ័ពសហរដ្ឋអាមេរិកនៅទីក្រុងវ៉ាស៊ីនតោន បានរៀបចំក្បួនព្យុហយាត្រា Twilight Tattoo ដែលមានការលោតឆ័ត្រទៅលើវាល Summerall ដោយក្រុមលោតឆ័ត្រយោង Golden Knights និងក្បួនហោះហើរឧទ្ធម្ភាគចក្រ កាលពីថ្ងៃពុធ ទី១១ ខែមិថុនា។

អ្នកចូលរួម ក៏មានភាពរីករាយចំពោះការសម្ដែងពិតៗរបស់យោធាដោយទាហានមកពីក្រុមយោធានៃកងទ័ពរបស់សហរដ្ឋអាមេរិកនៃអង្គភាពសម្តែងសមត្ថភាពក្នុងពិធីរបស់ក្រុងវ៉ាស៊ីនតោន។
ព្រឹត្តិការណ៍នេះគឺជាផ្នែកមួយនៃការប្រារព្ធពិធីនៅមុនថ្ងៃសៅរ៍ ទី១៤ មិថុនា នៅពេលដែលកងទ័ពប្រារព្ធខួបលើកទី២៥០ របស់ខ្លួន (ថ្ងៃទី១៤ ខែមិថុនាឆ្នាំ១៧៧៥) ។
ការត្រៀមរៀបចំ កំពុងដំណើរការនៅសម្រាប់ពិធីខួបរបស់កងទ័ព។ ក្បួនព្យុហយាត្រានៅយប់ថ្ងៃសៅរ៍ខាងមុខនេះ គ្រោងនឹងបង្ហាញយុទ្ធោបករណ៍កងទ័ព ក្បួនហោះហើរលើអាកាស រួមជាមួយទាហានឯកសណ្ឋានចំនួន ៦.៦០០នាក់ មកពីអតីតនិងបច្ចុប្បន្ន។
ការប្រារព្ធពិធីនេះត្រូវបានដាក់កម្មវិធីបញ្ចប់ដោយពិធីចុះឈ្មោះចូលបម្រើកងទ័ព ឬការចុះឈ្មោះជាថ្មីចូលបម្រើកងទ័ព បង្ហាញការលោតឆ័ត្រយោងដោយក្រុម Golden Knights និងការបាញ់កាំជ្រួច។
