ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម អំពាវនាវដល់ជនរួមជាតិទាំងអស់ ចូលរួមបរិច្ចាឈាមដោយស្ម័គ្រចិត្ត

2025/06/12 11:25:35 pm        567

កម្ពុជា នឹងប្រារព្ធទិវាពិភពលោក នៃអ្នកបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម ផ្តល់កី្តសង្ឃឹម យើងរួមគ្នាសង្រ្គោះជីវិត» ១៤ មិថុនា ២០២៥ខាងមុខនេះ លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម នៃក្រសួងសុខាភិបាល បានអំពាវនាវដល់ជនរួមជាតិទាំងអស់ ចូលរួមក្នុងការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត។

លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានថ្លែងប្រាប់BTV ព័ត៌មាន នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥នេះថា ការបរិច្ចាគឈាមនេះ គឺមានសារសំខាន់៣យ៉ាង សម្រាប់បុគ្គលដែលបានបរិច្ចាគឈាមផងដែរ។ ការបរិច្ចាគឈាមម្តង អាចឲ្យយើងដឹងអំពីស្ថានភាពសុខភាពរបស់យើងម្តង ជាពិសេសទាក់ទងទៅនឹងជំងឺឆ្លងផ្សេងៗ ដូចជា ជំងឺរលាកថ្លើម B-C ជំងឺស្វាយ ជំងឺអេដស៍ និងជំងឺឆ្លងផ្សេងៗទៀត ដែលយើងអាចដឹងតាមរយៈការបរិច្ចាគឈាម ហើយក្រុមការងារនៃមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងរក្សាការសម្ងាត់ជូនបងប្អូនអ្នកស្ម័គ្រចិត្តបរិច្ចាគឈាម នៅពេលដែលក្រុមគ្រូពេទ្យជំនាញរកឃើញថាមានជំងឺ គឺយើងរក្សាការសម្ងាត់ជូនអ្នកផ្តល់ឈាម ហើយយើងក៏បន្តជម្រុញបញ្ជូនគាត់ទៅមូលដ្ឋានសុខាភិបាល ដែលមានកម្រិតអាចព្យាបាលបាន ដោយមិនគិតថ្លៃ និងឆាប់ជាសៈស្បើយ។

លោកវេជ្ជបណ្ឌិត បន្តថា ជាក់ស្តែងក្នុងសកម្មភាពទិវាពិភពលោក នៃអ្នកបរិច្ចាគឈាម នាថ្ងៃទី១៤ ខែមិថុនានេះផងដែរ គោលបំណងនៃការប្រមូលឈាម តាមរយៈការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ឲ្យបានចំនួន៣៥០ប្លោកក្នុងមួយថ្ងៃ ធ្វើឲ្យសមស្របទៅតាមទំហំការងាររបស់យើង មិនឲ្យមានការកកស្ទះ និងមានភាពរលូន និងមានសុវតិ្ថភាព គុណភាពក្នុងការទទួលយកអំណោយឈាមនេះ។

ចំណែកបងប្អូនប្រជាពលរដ្ឋ អញ្ជើញមកបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានយល់ច្បាស់អំពីកិច្ចបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះជីវិតជនរងគ្រោះ និងអ្នកជម្ងឺទាំងអស់ ដែលត្រូវការឈាមជាចាំបាច់។

លោកវេជ្ជបណិ្ឌត សុខ ប៉ូ បានបញ្ជាក់ថា ក្នុងរយៈពេល០៥ខែ ដើមឆ្នាំ២០២៥នេះ មជ្ឈមណ្ឌលជាតិផ្តល់ឈាម ទទួលបានអំណោយឈាមជាច្រើន និងក្រុមការងារបានចេញទៅប្រមូលអំណោយឈាម តាមក្រុមចល័ត គ្រប់វិស័យទាំងអស់ក្នុងមូលដ្ឋានរាជធានីភ្នំពេញ បានចំនួន៧០លើក បើនិយាយពីចំនួនអំណោយឈាម ដែលយើងទទួលបានទូទាំងប្រទេស ៧៧,៤៦៩ប្លោក ក្នុងនោះអ្នកស្ម័គ្រចិត្តបរិច្ចាគឈាម មិនទទួលកម្រៃ មានចំនួនរហូតដល់២៨,៧៧៩ប្លោក ដែលស្មើនឹង២៧% នៃអំណោយឈាមសរុបទូទាំងប្រទេស។ មជ្ឈមណ្ឌលជាតិផ្តល់ឈាម បានចែកចាយឈាម ទៅកាន់គ្រប់មនី្ទរពេទ្យទាំងអស់ ទាំងមនី្ទរពេទ្យរដ្ឋ និងឯកជន មានចំនួន៨២,២៦៤ប្លោក។ នេះគឺជាតួលេខមួយ ដែលយើងសង្ឃឹមថា ក្នុងឆ្នាំ២០២៥នេះ ក៏ដូចជាក្នុងឆ្នាំ២០២៤កន្លងទៅ មជ្ឈមណ្ឌលជាតិផ្តល់ឈាម និងសម្រេចបាននៅគោលដៅ ១% នៃចំនួនប្រជាពលរដ្ឋសរុបទូទាំងប្រទេស។ ដូច្នេះនៅសល់រយៈពេល៧ខែទៅមុខទៀត យើងនឹងអាចទទួលអំណោយឈាម ប្រហែលជាង៨ម៉ឺនប្លោកទៀត។ ដូចនេះបូកសរុបទៅ ១% គឺស្មើ១៧០,០០០ប្លោក ដែលជាការកំណត់មួយរបស់អង្គការសុខភាពពិភពលោក៕  អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        73
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        46
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        182

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm