ក្មេងបុ្រសប៉ាឡេស្ទីនដែលបាត់បង់បងប្អូនបង្កើត ៩នាក់ សង្ឃឹមថាព្រះនឹងជួយរូបគេឲ្យជាសះស្បើយ

2025/06/12 11:35:02 pm        47

ក្មេងប្រុស Adam Al-Najjar អាយុ ១១ឆ្នាំដែលបានបាត់បង់បងប្អូនបង្កើតរហូតដល់ ៩នាក់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលកាលពីខែមុន បានរំឭកដល់រឿងដែលគ្រួសាររបស់គេបានស្លាប់ និងចែករំលែកក្តីសង្ឃឹមសម្រាប់ជីវិតថ្មីជាមួយម្តាយរបស់គេ ។

នៅក្នុងវីដេអូដែលផ្តល់ជូនដោយអង្គការសុខភាពពិភពលោក(WHO) ក្មេងប្រុស Adam និយាយថា រូបគេបានបាត់បង់បងប្រុស និងឪពុក ក្រោយមីស៊ីល ២គ្រាប់វាយប្រហារផ្ទះរបស់ពួកគេ ។

ក្មេងប្រុស Adam និយាយប្រាប់ WHOពីមន្ទីរពេទ្យបណ្តោះអាសន្នស្ថិតនៅភាគខាងត្បូងតំបន់ហ្កាហ្សា មុនពេលចាកចេញទៅកាន់ប្រទេសអ៊ីតាលីថា ដៃរបស់ខ្ញុំបានបាក់ ខ្ញុំបានរងរបួសពេញដៃ និងជើងរបស់ខ្ញុំ ពួកគេបានចាក់ថ្នាំឲ្យខ្ញុំច្រើនណាស់ ដើម្បីព្យាបាលជំងឺរបស់ខ្ញុំ ។

កាលពីថ្ងៃពុធ ក្រុមក្មេងៗប៉ាឡេស្ទីន ១៧នាក់ រួមទាំងក្មេងប្រុស Adam បានធ្វើដំណើរទៅដល់ប្រទេសអ៊ីតាលី សម្រាប់ការព្យាបាល អមដំណើរដោយសមាជិកគ្រួសារជាង ៥០នាក់ ។ យន្តហោះដែលបានចុះចតនៅទីក្រុង Linate ដឹកអនីតិជនប៉ាឡេស្ទីនរងរបួស ៥នាក់ ខណៈ ១១នាក់ផ្សេងទៀតបានធ្វើដំណើរមកដល់តាមជើងហោះហើរផ្សេង នៅអាកាសយានដ្ឋានផ្សេងទៀតរបស់អ៊ីតាលី ។

ការវាយប្រហារនៅថ្ងៃទី ២៣ ខែឧសភា បណ្តាលឲ្យក្មេងប្រុស Adam រងរបួសយ៉ាងធ្ងន់ធ្ងរ និងទទួលបានការព្យាបាលនៅមន្ទីរពេទ្យ Nasser ដែលស្ថិតក្នុងចំណោមមន្ទីរពេទ្យប្រតិបត្តិការតិចតួចប៉ុណ្ណោះ នៅភាគខាងត្បូងតំបន់ហ្កាហ្សា ។

ក្រសួងការបរទេសអ៊ីតាលី និយាយនៅព្រឹកថ្ងៃពុធថា ជនប៉ាឡេស្ទីនយ៉ាងហោច ៧០នាក់ គ្រោងនឹងមកដល់អ៊ីតាលីតាមយន្តហោះយោធា ៣គ្រឿង ដែលចេញដំណើរពីអាកាសយានដ្ឋាន Eilat របស់អ៊ីស្រាអែល ៕

អត្ថបទដែលទាក់ទង

សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព

2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm