រដ្ឋមន្ត្រីវប្បធម៌៖ «ឧស្សាហកម្មវប្បធម៌ និងច្នៃប្រតិដ្ឋ ជាវិស័យថ្មីមួយមែន តែមាន​ការ​រីកចម្រើន​ជាង​គេ​ក្នុង​ពិភពលោក»

2025/06/12 11:35:49 pm        545

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រី​ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាន​អះ​អាង​ថា ឧស្សាហកម្មវប្បធម៌ និងច្នៃប្រតិដ្ឋ ជាវិស័យថ្មីមួយមែន តែមានការរីកចម្រើនជាងគេ ក្នុង​ពិភពលោក។

ការថ្លែងរបស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា យ៉ាងដូច្នេះ ក្នុង​ពិធី​បិទ​សិក្ខា​សាលា​អនាគត​គោល​នយោបាយឧស្សាហកម្មវប្បធម៌ និងច្នៃប្រតិដ្ឋកម្ពុជា កាលពីល្ងាចថ្ងៃទី១១ ខែ​មិថុនា ឆ្នាំ២០២៥។

លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្រី្ត បន្តថា វិស័យនេះ អាចជួយឲ្យសេដ្ឋកិច្ចរីកចម្រើន តាម​រយៈ​ផលិតផល និងសេវាកម្មវប្បធម៌។ បើតាមរបាយការណ៍របស់យូណេស្កូ ឆ្នាំ២០២២ ស្តីពី «រៀបចំ និង​កែ​សម្រួលគោលនយោបាយវប្បធម៌ ជម្រុញការច្នៃប្រតិដ្ឋដើម្បីការអភិវឌ្ឍ» ក៏​បាន​បញ្ជាក់​ដែរ​ថា វិស័យឧស្សាហកម្មវប្បធម៌ និងការច្នៃប្រតិដ្ឋបានចូលរួមចំណែកដល់ផលិតផលក្នុងស្រុក សរុប​ចំនួន ៣.១% និងអត្រាអ្នកធ្វើការក្នុងវិស័យនេះមានចំនួន ៦.២% ហើយផ្នែកនាំចេញ ផលិត​ផល​វប្បធម៌ និងសេវាបានកើនឡើងទ្វេដង បើប្រៀបធៀបពីឆ្នាំ២០០៥ រហូតដល់ឆ្នាំ២០១៩ ដោយ​គិត​ជាទឹកប្រាក់មានចំនួនសរុប ៣៨៩.១ ប៊ីលលានដុល្លារសហរដ្ឋអាមេរិក។ យើងឃើញថា យើង​អាចទាញផលប្រយោជន៍បានយ៉ាងច្រើនឥតគណនាពីវិស័យវប្បធម៌ ព្រោះវិស័យនេះ ជា​ប្រភព​មិន​ចេះរីងស្ងួតក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។ ហេតុដូច្នេះ មិនថារដ្ឋ ឬ​ឯកជន សុទ្ធតែអាចចូលរួមចំណែកលើកស្ទួយកំណើនសេដ្ឋកិច្ចជាតិ និង​បង្កើន​ចំណូល​ជូន​ប្រជាជន​តាមរយៈការច្នៃប្រតិដ្ឋវប្បធម៌។

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានសង្កត់ធ្ងន់ថា សិក្ខាសាលា​អនាគត​គោល​នយោបាយ​ឧស្សាហកម្មវប្បធម៌ និងច្នៃប្រតិដ្ឋកម្ពុជា គឺមានសារៈសំខាន់ណាស់ សម្រាប់​ការ​អភិវឌ្ឍ​ប្រទេសជាតិ ជាពិសេសខ្មែរយើងសំបូរទៅដោយមត៌ក វប្បធម៌ រូបី និងអរូបី ដែល​ជា​ទីចាប់​អារម្មណ៍​របស់​មនុស្សទូទាំងសកលលោក។ សិក្ខាសាលា​នា​ពេល​នេះ​នឹង​នាំ​យើង​ងាក​មក​ចាប់​អារម្មណ៍​កាន់​តែខ្លាំង និងគិតគូរ យកមកពិចារណាបន្ថែមទៀត ដើម្បីផ្សព្វផ្សាយបន្ត និង​ធ្វើ​យ៉ាង​ណា​ឲ្យ​វិស័យវប្បធម៌ក្លាយជាវិស័យធំមួយ ក្នុងការចូលរួម​ចំណែក​អភិវ​ឌ្ឍ​សេដ្ឋកិ​ច្ច​ប្រកប​ដោយ​ចីរភាព​ តាមរយៈការបង្កើតសេវា និងផលិតផលវប្បធម៌ថ្មីៗប្រកបដោយភាពច្នៃប្រតិដ្ឋ។ ថ្វី​ដ្បិត​ថា​កន្លង​មក​ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានខិតខំ​ក្នុង​ការ​អនុវត្ត​តាម​គោលការណ៍​ដែល​បាន​ណែនាំ ទាំងការអភិរក្ស ការងារលើកស្ទួយតម្លៃ និងការងារអភិវឌ្ឍវប្បធម៌ ជាតិ ដោយ​បាន​រៀបចំ​ផែន​ការ​សកម្មភាពរបស់ខ្លួនតាំងពីឆ្នាំ២០១៤ ឲ្យស្រប​ទៅ​នឹង​ផែនការ​យុទ្ធ​សាស្ត្រ​ចតុ​កោណ​របស់​រាជ​រដ្ឋាភិបាល រហូតមកដល់ការរៀបចំផែនការយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក្នុង​គោលបំណង ប្រែក្លាយ វប្បធម៌ជាសេដ្ឋកិច្ចជាតិយ៉ាងណាក៏ដោយ ក៏ត្រូវកា​រ​កិច្ច​សហ​ប្រតិបត្តិការ​ពី​ក្រសួងពាក់ព័ន្ធ និងវិស័យឯកជននានា។ គឺត្រូវប្រឹងប្រែងរួមគ្នាក្នុងស្មារតី លើក​ស្ទួយ​តម្លៃ​វប្បធម៌ ការពារ លើកតម្កើងកេរដំណែលវប្បធម៌ជាតិ ពង្រឹងសក្តានុពលវប្បធម៌ ផ្សព្វ​ផ្សាយ​អំពី​ផលិតផលវប្បធម៌ដ៏សម្បូរបែប ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិយើង និង​ដើម្បី​សម្រេច​ចក្ខុវិស័យរាជរដ្ឋាភិបាល ដែលប្រទេសកម្ពុជា​នឹង​ក្លាយ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០ គឺសម្រេចគោល​ដៅ​អភិវឌ្ឍ​ប្រកបដោយចីរភាព។

ជាទីបញ្ចប់ក្នុងនា​មថ្នាក់ដឹកនាំក្រសួង លោកជំទាវបណ្ឌិតសភាចារ្យ សូមថ្លែងអំណរគុណ អង្គការ​យូណេស្កូ​ប្រចាំ​នៅកម្ពុជា ដែលបានជួយឧបត្ថម្ភគាំទ្រដល់ការរៀបចំសិក្ខាសាលានេះ។ សូម​កោត​សរសើរ​ដល់​មន្ត្រីក្រោមឱវាទរបស់ក្រសួងវប្បធម៌ ដែលខិតខំប្រឹង​ប្រែង​ជួយ​រៀបចំ​សិក្ខា​សាលា​ដ៏​មាន​សារៈ​ប្រយោជន៍នេះឡើង។ ក៏សូមថ្លែងអំណរគុណ ដល់វាគ្មិន ដែលមកពីលេខាធិការដ្ឋាន​អាស៊ាន ​ដៃគូជាតិ និងអន្តរជាតិ ដែលបានចែករំលែកនូវចំណេះដឹង គំនិត និងបទពិសោធន៍ល្អៗ ព្រម​ទាំ​ងគោលនយោបាយនានាទាក់ទងនឹងឧស្សាហកម្ម វប្បធម៌ និងច្នៃប្រតិដ្ឋនេះ៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        136
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        94
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm