យោធាអ៊ីស្រាអែល និយាយនៅថ្ងៃព្រហស្បតិ៍នេះថា ពួកគេចាប់ខ្លួនបានសមាជិកក្រុមជីវពលប៉ាឡេស្ទីនហាម៉ាសនៅតំបន់ជនបទនៅក្រៅរដ្ឋធានីដាម៉ាសរបស់ប្រទេសស៊ីរី ។
រូបភាពវីដេអូឃ្លីបចេញដោយកងទ័ពអ៊ីស្រាអែលឃើញការវាយឆ្មក់នៅពេលយប់ ពេលដែលទាហានចាប់ខ្លួនបានក្រុមភេរវករហាម៉ាសជាច្រើននាក់ ដែលប៉ុនប៉ងព្យាយាមរៀបផែនការភេរវកម្មជាច្រើន លើជនស៊ីវិលអ៊ីស្រាអែល និងទាហានការពារជាតិអ៊ីស្រាអែលនៅប្រទេសស៊ីរី ។
កងទ័ពអ៊ីស្រាអែល និយាយថា មនុស្សដែលត្រូវបានចាប់ខ្លួន បាននាំទៅកាន់អ៊ីស្រាអែល ដើម្បីសួរចម្លើយ ហើយអាវុធ និងគ្រាប់រំសេវរកឃើញនៅទីនោះ ត្រូវបានរឹបអូស ៕