ចំនួនភ្ញៀវទេសចរនៅតំបន់ភាគខាងជើងប្រទេសឥណ្ឌាធ្លាក់ចុះ ខណៈពេលដែលសីតុណ្ហភាពកើនឡើងខ្ពស់

2025/06/13 12:32:21 am        79

នៅថ្ងៃព្រហស្បតិ៍នេះ ក្រុមអ្នកស្រុក និងភ្ញៀវទេសចរនៅតំបន់ភាគខាងជើងប្រទេសឥណ្ឌា មើលឃើញអាកាសធាតុក្តៅខ្លាំង ពេលដែលសីតុណ្ហភាពហក់ឡើងខ្ពស់រហូតដល់ជាង ៤០អង្សាសេ ។

តំបន់ទេសចរណ៍ពេញនិយមនៅតាមទីក្រុងជាច្រើន រួមទាំងទីក្រុង Varanasi និងទីក្រុង Chandigarh ប្រៀបបាននឹងតំបន់វាលខ្សាច់ ពេលដែលចំនួនភ្ញៀវធ្លាក់ចុះច្រើន ស្របពេលស្ថានភាពអាកាសធាតុក្តៅខ្លាំង ។

អ្នករត់ទូកទេសចរណ៍មួយរូបដែលសុំមិនបញ្ចេញឈ្មោះ និយាយថា វាពិតជាក្តៅខ្លាំងណាស់ ។ ភ្ញៀវទេសចរឈប់មកកម្សាន្តលេងទៀតហើយ ដោយសារក្តៅខ្លាំងពេក ។ 

លោកថា វាបានធ្វើឲ្យប៉ះពាល់ដល់ជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នករត់ទូកទេសចរណ៍នៅទីនេះ ។ អ្នករត់ទូករបស់ពួកយើង មានការព្រួយបារម្ភខ្លាំងណាស់ ពីព្រោះចំនួនភ្ញៀវទេសចរ មានចំនួនកាន់តែតិច ពួកយើងប្រឈមនឹងបញ្ហាច្រើននៃការរកប្រាក់ចំណូលសម្រាប់ជីវិតប្រចាំថ្ងៃ ។

លោក Surinder Paul គឺជាប្រធានការិយាល័យឧតុនិយមក្រុង Chandingarh និយាយថា សីតុណ្ហភាពនៅទីក្រុងរបស់លោកខ្ពស់ជាងសព្វមួយដង ។ ថ្ងៃម្សិលមិញ សីតុណ្ហភាពបានកើនឡើងរហូតដល់ ៤៣,៨អង្សាសេ ហើយរំពឹងថា ថ្ងៃនេះ សីតុណ្ហភាពនឹងបន្តនៅដដែល ។ រយៈពេល ២-៣ថ្ងៃបន្ទាប់ សីតុណ្ហភាពអាចនឹងនៅដដែល ឬអាចនឹងកើនឡើងខ្ពស់ជាងនេះបន្តិចបន្តួច ដូច្នេះហើយ វាពិតជាក្តៅខ្លាំងណាស់ ។

លោកបន្តថា ក្រោយថ្ងៃទី ១៤ ខែមិថុនា សីតុណ្ហភាពអាចនឹងធ្លាក់ចុះទាបបន្តិច ពេលដែលមានពពកច្រើន ហើយស្ថានភាពខ្យល់បក់ ។ ដូច្នេះ មាននូវឱកាសដែលស្ថានភាពអាកាសធាតុ អាចនឹងល្អប្រសើរជាងនេះ នៅក្រោយថ្ងៃទី ១៤ ខែមិថុនា ។

ស្ថិតនៅតំបន់ត្រូពិក តំបន់ភាគច្រើននៃប្រទេសឥណ្ឌា តែងតែមើលឃើញរដូវប្រាំងក្តៅខ្លាំងខុសពីធម្មតា ៕

អត្ថបទដែលទាក់ទង

EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1
ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm        1
ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម

2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm