[UPDATE] យន្តហោះធ្លាក់ភ្លាមៗ ក្រោយហោះឡើង នៅឥណ្ឌា ខណៈមនុស្សពី ៤០ ទៅ ១១០នាក់ ត្រូវបានបារម្ភថា ស្លាប់

2025/06/13 01:12:23 am        97

ប្រព័ន្ធផ្សព្វផ្សាយ បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ (ទី១២ ខែមិថុនា) នេះថា យន្តហោះ Boeing 787-8 របស់ក្រុមហ៊ុនអាកាសចរណ៍ Air India ដែលមានមនុស្សយ៉ាងតិច ២៤២នាក់នៅលើនោះ បានធ្លាក់ភ្លាមៗ បន្ទាប់ពីហោះចេញពីអាកាសយានដ្ឋាន ក្នុងទីក្រុង Ahmedabad របស់ប្រទេសឥណ្ឌា។ ជើងហោះហើរនេះនឹងធ្វើដំណើរទៅកាន់ទីក្រុងឡុងដ្រ៍ ប្រទេសអង់គ្លេស។ 

ហើយបើយោងតាមសេចក្ដីរាយការណ៍បថម បានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់ពី ៤០ ទៅ ១១០នាក់ ត្រូវបានបារម្ភថា គ្រោះថ្នាក់ដល់ជីវិត ក្រោយមានឧបទ្ទវហេតុនេះ។

ក្រុមហ៊ុនអាកាសចរណ៍នៅក្នុងសេចក្តីថ្លែងការណ៍មួយ បានឲ្យដឹងថា ជើងហោះហើរលេខ AI 171 បានជាប់ពាក់ព័ន្ធក្នុងឧបទ្ទវហេតុ នៅថ្ងៃនេះ។ តាមរូបភាព បានបង្ហាញឲ្យឃើញពីកម្ទេចកម្ទីដែលឆេះ ដោយមានផ្សែងខ្មៅយ៉ាងក្រាស់ឃ្មឹកហុយឡើងទៅលើមេឃក្បែរអាកាសយានដ្ឋាននោះ។

អ្នកជិះនៅលើយន្តហោះនេះ មានជនជាតិឥណ្ឌា ១៦៩នាក់ អង់គ្លេស ៥៣នាក់ ព័រទុយហ្គាល់ ៧នាក់ និងកាណាដាម្នាក់។

បើតាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា យន្តហោះនេះបានធ្លាក់លើផ្ទះសំណាក់របស់គ្រូពេទ្យ។ អាកាសយានដ្ឋាន Ahmedabad ត្រូបានបិទ ហើយជើងហោះហើរផ្សេងទៀតត្រូវបានផ្អាក៕


អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm