ស្តី្រប៉ាឡេស្ទីនជម្លៀសខ្លួននៅទីក្រុងហ្កាហ្សារៀបរាប់ពីការលំបាកក្នុងការចិញ្ចឹមកូនតូចៗរបស់គាត់

2025/06/13 01:41:43 am        91

អ្នកស្រី Neamat Abu Khossa ដែលជាស្រ្តីប៉ាឡេស្ទីនជម្លៀសខ្លួនម្នាក់ រស់នៅក្នុងសំពត់តង់ក្នុងទីក្រុងហ្កាហ្សា ជាមួយកូនតូចៗរបស់គាត់ និយាយថា ពួកយើងគ្មានអ្វីបរិភោគនោះទេ គ្មានអាហារ គ្មានទឹកផឹក គ្មានជីវិត ។

ពេលរៀបរាប់ពីការលំបាកគាត់ប្រឈមក្នុងការទទួលបានជំនួយចិញ្ចឹមគ្រួសាររបស់គាត់ អ្នកស្រី Abu Khossa និយាយថា ពេលពួកយើងធ្វើដំណើរទៅកាន់ផ្ទះបាយស៊ុប អ្នកមានអារម្មណ៍ថា វិញ្ញាណរបស់អ្នកកំពុងនៅមុខឆ្នាំងពេញដោយអាហារដែលអ្នកកំពុងកាន់ តែតាមពិតគ្មាននោះទេ ។

អ្នកស្រីនិយាយថា ប្តីរបស់គាត់ត្រូវបានសម្លាប់អំឡុងសង្រ្គាមនៅហ្កាហ្សា ហើយគាត់ពិតជាពិបាកខ្លាំងណាស់ក្នុងការស្វែងអាហារមកចិញ្ចឹមកូនតូចៗរបស់គាត់ ។

អ៊ីស្រាអែល បានអនុញ្ញាតឲ្យប្រតិបត្តិការចែកចាយជំនួយមានដែនកំណត់ដឹកនាំដោយអង្គការសហប្រជាជាតិ(UN) ចាប់ផ្តើមឡើងវិញនៅថ្ងៃទី ១៩ ខែឧសភា ក្រោយបិទច្រកដែនដីមួយនេះ រយៈពេល ១១សប្តាហ៍ ជាទីដែលក្រុមអ្នកជំនាញព្រមានពីការជិតកើតមានគ្រោះទុរ្ភិក្ស ។ UN រៀបរាប់ថា ជំនួយដែលអនុញ្ញាតឲ្យមាន ដូចធ្លាក់ចូលទឹកសមុទ្រអញ្ចឹងដែរ ។

ក្រៅពីប្រតិបត្តិការរបស់ UN អ៊ីស្រាអែលអនុញ្ញាតមូលនិធិមនុស្សធម៌ហ្កាហ្សា បើកទីតាំងចែកចាយជំនួយរបស់ពួកគេចំនួន ៤កន្លែង ។

អង្គការគាំទ្រដោយអ៊ីស្រាអែល និងអាមេរិកមួយនេះ ចាប់ផ្តើមចែកចាញកញ្ចប់ជំនួយនៅតំបន់ហ្កាហ្សាកាលពីដំណាច់ខែឧសភា គ្រប់គ្រងគំរូថ្មីនៃការចែកចាយជំនួយដែល UNថាពុំគ្រប់គ្រាន់ឡើយ ថាគ្រោះថ្នាក់ និងបំពានច្បាប់ ។

ចាប់តាំងពីពេលនោះមក ក្រសួងសុខាភិបាលគ្រប់គ្រងដោយក្រុមហាម៉ាស និយាយថា ជនប៉ាឡេស្ទីន ១៦៣នាក់ ត្រូវបានសម្លាប់ និងមនុស្ស ១ពាន់ផ្សេងទៀត រងរបួស ពេលពួកគេព្យាយាមទៅទទួលយកប្រអប់ជំនួយ ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm