ក្រុមអ្នកវិទ្យាសាស្រ្តមកពីសាកលវិទ្យាល័យឈីលី បានរកឃើញករណីចម្លងលើកដំបូងមិនធ្លាប់ដែលមានពីថនិកសត្វទៅថនិកសត្វនៃជំងឺគ្រុនផ្តាសាយបក្សី H5N1 ដែលធ្វើឲ្យវាក្លាយជាការរីករាលដាលឆ្លងសកលសត្វពាហនៈមិនធ្លាប់មាននៅតំបន់កោនភាគខាងត្បូងអាមេរិកឡាទីន ។
ការសិក្សាដឹកនាំដោយលោកសាស្រ្តាចារ្យ Victor Neira មកពីមហាវិទ្យាល័យពេទ្យសត្វ និងវិទ្យាសាស្ត្រសត្វ ត្រូវបានចុះផ្សាយលើទំព័រកាសែត Nature Communications ។
លោក Neira ពន្យល់ថា វីរុសប្រហែលជាបានចូលក្នុងសត្វភេសមុទ្រ សម្របខ្លួនទៅនឹងវា ហើយចាប់ផ្តើមរីករាលដាលឆ្លងនៅក្នុងចំណោមសត្វភេសមុទ្រ ។ នេះគឺជាករណីឆ្លងមិនធ្លាប់ដែលមានពីមុន ពីព្រោះថាកាលពីមុនវីរុសចូលដល់សត្វច្បាស់លាស់ ហើយបន្ទាប់មកក៏បាត់ទៅវិញនៅក្នុងចំណោមថនិកសត្វ វីរុសពុំបានរីករាលបែបហ្នឹងនោះទេ ។
យោងតាមការស្រាវជ្រាវ បានឲ្យដឹងថា វីរុសគ្រុនផ្តាសាយបក្សី ផ្លាស់ប្តូរ និងសម្របខ្លួនតាមថនិកសត្វសមុទ្រនៅប្រទេសឈីលី ដោយរីករាលដាលយ៉ាងឆាបរហ័សពីប៉េរូ និងឈីលីទៅកាន់អាហ្សង់ទីន អ៊ុយរុយហ្គាយ និងប្រេស៊ីល ។
យោងតាមសេវាកម្មបសុសត្វ និងកសិកម្មឈីលី បានឲ្យដឹងថា ការរីករាលដាលបណ្តាលឲ្យសត្វភេសមុទ្រជាង ៤ម៉ឺនក្បាលងាប់ ក៏ដូចជាសត្វស្លាបជាង ១២០.០០០ក្បាល ។
វីរុសនេះ បានទៅដល់តំបន់អង់តាក់ទិកផងដែរ ជាទីដែលក្រុមអ្នកវិទ្យាសាស្រ្តរកឃើញនៅលើសត្វស្លាប Skuasស្ថិតលើកោះ James Ross ជិតឧបទ្វីបអង់តាក់ទិក ៕