ក្រសួងអប់រំ ចាប់ផ្តើមដឹក​ជញ្ជូន​វិញ្ញាសា​ទៅតាមបណ្ដាខេត្ត ត្រៀមការប្រឡង​បាក់ឌុប​នៅ​ដើម​សប្តាហ៍​ក្រោយ

2021/12/24 06:11:27 pm        431

ភ្នំពេញ៖ ក្រសួងអប់រំយុវជន និងកីឡា នៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០២១នេះ បានចាប់ផ្ដើមដឹកជញ្ជូនវិញ្ញាសាប្រឡងបាក់ឌុបទៅតាមបណ្ដាខេត្ត។ ការដឹកជញ្ជូនវិញ្ញាសានេះ នឹងត្រូវរក្សាទុកនៅទីតាំងសាលាខេត្តនីមួយៗ ដោយប្រុងប្រយ័ត្នបំផុត សម្រាប់ការប្រឡងបាក់ឌុប ថ្ងៃទី ២៧-២៨ ធ្នូ ២០២១។

ជុំវិញការដឹកជញ្ជូនវិញ្ញាសានេះ គឺយកទៅរក្សាទុកនៅ តាមសាលាខេត្តនីមួយៗ ដោយមានការការពារយ៉ាងម៉ត់ចត់។ នេះជាការលើកឡើងរបស់ ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ ។ ឯកឧត្តមបន្តថា ក្នុងករណីបុគ្គលណា ធ្វើឱ្យមានការបែកធ្លាយវិញ្ញាសា​មុនពេល​ប្រឡង គឺបុគ្គលនោះ​ត្រូវ​តែ​ទទួលទោសតាមផ្លូវច្បាប់។

ពាក់ព័ន្ធនឹងកម្រិតទោសទ័ណ្ឌក្នុងការប្រឡងបាក់ឌុបនេះ ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្រ្តី​ក្រសួង​អប់រំ ក្នុងឱកាសសន្និសីទសារព័ត៌មានកាលពីដើមសប្ដាហ៍កន្លងទៅ ក៏បាន​ព្រមានដែរថា មន្រ្តីដែល​ប្រព្រឹត្ត​ល្មើសនឹងអាច​បញ្ចប់​ការងារ​ជាមន្រ្តីរាជការ រីឯបេក្ខជន​ប្រឡង​វិញនឹងធ្លាក់​ដោយ​ស្វ័យប្រវត្តិ។

ស្របពេលដែលការប្រឡងចូលមកដល់នៅថ្ងៃចន្ទខាងមុខនេះ ​អ្នកឧត្តមអ្នកនាំពាក្យក្រសួងអប់រំ ក៏បានផ្ដាំផ្ញើទៅបេក្ខជនប្រឡងទាំងអស់ត្រូវតែ ​បន្តចូលរួមគោលការណ៍ច្បាប់ ​តម្លាភាព យុត្តិធម៌ លទ្ធផល​ទទួល​យកបាន​ និងត្រូវថែរក្សាសុខភាព ជាចាំបាច់។

ការប្រឡងឆ្នាំនេះ មានបេក្ខជនសរុបចំនួន ១១៤ ១៨៣ នាក់នឹងមានមណ្ឌលប្រឡងចំនួន ២០៤​មណ្ឌល ​និងមាន ៤៦១៦ បន្ទប់ទូទាំង​ប្រទេស។ ​ការប្រឡងក្នុងបរិបទកូវីដ-១៩នេះ ​គឺតម្រូវឱ្យ បេក្ខជន​ប្រឡងទាំងអស់ត្រូវពាក់ម៉ាសការពារជាចាំបាច់ ​និងតម្រូវឱ្យបេក្ខជនប្រឡងត្រូវតែ មក​ទទួល​ការវាស់កម្ដៅ ​និងទទួលស្ទីកឃ័រកម្ដៅធម្មតា ​នៅមណ្ឌលប្រឡង ​នៅថ្ងៃទី ២៦ ខែធ្នូ មុនការ​ប្រឡង​មួយថ្ងៃ។ ក​រណីបេក្ខជន​ មានបញ្ហាវាស់កម្ដៅ ​គឺតម្រូវឱ្យប្រឡងនៅបន្ទប់ដាច់ដោយឡែក ដែល​មណ្ឌលនីមួយៗបានរៀបចំ។

បន្ទាប់ពីបញ្ចប់ដំណើរការសំណេរ ក្រសួងនឹងចាប់ផ្ដើមដំណើរការកំណែ ​ដំណើរការស្រង់ បូក​ពិន្ទុដោយកំព្យូទ័រ ​និងឈានដល់ការប្រកាសលទ្ធផល នៅថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២២ ពេល​រសៀល សម្រាប់រាជធានីភ្នំពេញ​ និងខេត្តកណ្ដាល។ ខេត្តដទៃទៀត នឹងប្រកាសលទ្ធផល ថ្ងៃទី ១៩ ខែមករា។ ​ពិន្ទុជាប់ដែលក្រសួងកំណត់សម្រាប់ការប្រឡង ​គឺ ២៣៧ ពិន្ទុ នៃពិន្ទុសរុប ៥០០៕

អត្ថបទ៖ គឹមហុក 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm